ចង់ដឹងដែរទេ? ក្រោយពីសាលា​​ឧទ្ធរណ៍កាត់ក្តីឲ្យ វ៉ាន់ នីឡា ក្នុង​សំណុំ​​រឿង​​ទម្លាយ​រូប​អាក្រាត​ពេលនេះដឹងលទ្ឋផលហើយ!

(ភ្នំពេញ)៖ ចូររួមត្រេកអរផងតារាចម្រៀងកញ្ញា វ៉ាន់ នីឡា ទទួលបានពន្លឺយុត្តិធម៌ ពីសាលាឧទ្ធរណ៍ បន្ទាប់ពីសាលាឧទ្ធរណ៍ បានប្រកាសបដិសេធបណ្ដឹងទោស របស់លោក គុយ សិទ្ធិស័ក្ត ក្នុងសំណុំរឿង ទម្លាយរូបអាក្រាតរបស់នាងរួចមក ប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា ដែលតែងតែចូលរួមរកយុត្តិធម៌ ជូនដល់សិល្បករ- សិល្បការិនីកម្ពុជា បានសម្ដែងនូវអារម្មណ៍ត្រេកអរ នៅពេលដែលដឹងដំណឹងថា កញ្ញា វ៉ាន់ នីឡា ទទួលបានពន្លឺយុត្តិធម៌ពី ពីសាលាឧទ្ធរណ៍ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨នេះ។

អ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ បានប្រាប់ឲ្យដឹងថា អ្នកនាងពិតជាសប្បាយរីករាយខ្លាំងណាស់ នៅពេលដែលទទួលបានដំណឹងថា សាលាឧទ្ធរណ៍ បានធ្វើការបដិសេធបណ្ដឹងរបស់លោក គុយ សិទ្ធិស័ក្ត ដែលនេះជាពន្លឺយុត្តិធម៌មួយ សម្រាប់កញ្ញា វ៉ាន់ នីឡា ដែលជាជនរងគ្រោះ ហើយក្នុងនាមជាប្រធានសមាគមមួយរូប គឺតែងតែផ្ដល់នូវមេធាវី ទៅឲ្យកញ្ញា វ៉ាន់ នីឡា ដើម្បីការពារក្ដីទៅតាមផ្លូវច្បាប់ ក្នុងនាមជាអ្នកសិល្បៈដូចជាគ្នា។ ពាក់ព័ន្ធជាមួយនឹងរឿងរ៉ាវ អសកម្ម រឿងរ៉ាវមិនសមរម្យ ក៏ដូចជាមិនប្រក្រតីមួយចំនួន ដែលកើតមានឡើងទៅលើអ្នកសិល្បៈ ហើយមិនសំខាន់តែចំពោះ កញ្ញា វ៉ាន់ នីឡា មួយរូបនោះទេ គឺខាងសមាគមតែងតែផ្ដល់មេធាវី ដើម្បីជួយកិច្ចការ តាមផ្លូវច្បាប់ ជួយរកយុត្តិធម៌ ជូនដល់អ្នកសិល្បៈជានិច្ច។

ជាមួយគ្នានេះ នៅពេលដែលដឹងដំណឹងថា កញ្ញា វ៉ាន់ នីឡា ទទួលបានយុត្តិធម៌ ខាងសមាគមក៏មានអារម្មណ៍ត្រេកអរ និងទទួលយកនូវការសម្រេចរបស់សាលាឧទ្ធរណ៍ ក៏ដូចជាការសម្រចរបស់តុលាការ ដែលបានផ្ដល់នូវពន្លឺយុត្តិធម៌ជូនដល់អ្នកសិល្បៈ ដែលតែងតែជួបនូវរឿងរ៉ាវ រំលោភបំពាន និងរងការមើលងាយពីសំណាក់ អ្នកមានអំណាច ឬអ្នកមានបុណ្យស័ក្តិជាដើម។

អ្នកនាង ចន ច័ន្ទលក្ខិណា បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំពិតជារីករាយ ដែលទទួលបានដំណឹងថា សាលាឧទ្ធរណ៍បានផ្ដល់យុត្តិធម៌ ជូនដល់ប្អូនស្រី វ៉ាន់ នីឡា ដោយបានបដិសេធបណ្ដឹង របស់លោក គុយ សិទ្ធិស័ក្ត ហើយបើសិនជាមានបញ្ហាអ្វីផ្សេងទៀត ឬក៏ចំណាត់ការផ្សេងៗបន្តទៀត ដែលត្រវឲ្យខាងសមាគមជួយជ្រោមជ្រែង គឺយើងនៅតែគាំទ្រ និងជួយផ្ដល់ជាមេធាវីបន្តទៀត បើសិនជារឿងរ៉ាវនេះ នៅតែបន្តទៅដល់តុលាការកំពូល»

គួរបញ្ជាក់ថា ជុំវិញរឿងរ៉ាវ ដែលសាលាឧទ្ធរណ៍ បានសម្រេចបដិសេធពាក្យបណ្ដឹង របស់ លោក គុយ សិទ្ធិស័ក្ត បានធ្វើឲ្យ កញ្ញា វ៉ាន់ នីឡា ដែលជាជនរងគ្រោះ ពិតជាទទួលបានពន្លឺយុតិ្តធម៌ខ្លះៗហើយ និងមានអារម្មណ៍សប្បាយចិត្ត ក្នុងនោះ អ្នកនាង ចន ច័ន្ទលក្ខិណា ដែលតែងតែជួយជ្រោមជ្រែង ផ្ដល់ជាមេធាវី ដើម្បីជួយរកយុត្តិធម៌ ដល់កញ្ញា វ៉ាន់ នីឡា ក៏បានចូលរួមត្រេកអរ និងសប្បាយរីករាយ ព្រោះនេះជាជោគជ័យយ៉ាងគាប់ប្រសើរ តាមរយៈការខិតខំប្រឹងប្រែងកន្លែងមក៕ ប្រភព៖ Khmertalking

LEAVE A REPLY

Please enter your comment!
Please enter your name here