ត្រឹមរយៈពេល ៧ថ្ងៃប៉ុណ្ណោះ ធ្វើឲ្យមនុស្សស្លាប់៥នាក់ និងរបួស ១៣នាក់

0
552

ភ្នំពេញ៖ យោងតាមរបាយការណ៍ ពីអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន ១០លើក បណ្ដាលឲ្យមនុស្សស្លាប់៥នាក់, របួសស្រាល៤នាក់ និងរបួសធ្ងន់៩នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង ១០លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន១៣គ្រឿង, រថយន្តតូច៣គ្រឿង, រថយន្ដធំ២គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, មិនប្រកាន់ស្ដាំ, ប្រជែង , និងមិនគោរពសិទ្ធ ។

សូមបញ្ជាក់ថា ក្នុងដេីមខែតុលា គឺចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ៥៦លើក, បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ២៨នាក់ របួសធ្ងន់ ៨៥នាក់ និង របួសស្រាល ៥១នាក់។ នេះអាចបង្ហាញឲ្យឃេីញថា ក្នុងរយៈពេល ៧ថ្ងៃប៉ុណ្ណោះ គ្រោះថ្នាក់ចរណ៍នៅតែកេីតឡេីង ក្នុងអត្រាមួយដែលគួរឲ្យព្រួយបារម្ភនៅឡេីយក្នុងប្រទេសកម្ពុជា។

ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ មេត្តាបេីកបរដោយស្មារតីទទួលខុសត្រូវខ្ពស់ និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ព្រោះបេីយេីងប្រហែសតែបន្តិច នឹងអាចធ្វើឲ្យយេីងបាត់បង់អាយុជីវិត និងពិការភាពពុំខាន៕

រូបតំណាង

LEAVE A REPLY

Please enter your comment!
Please enter your name here