ដូចណាត់គ្នាអញ្ចឹង! សោភា ទេពី និង ប៉ាច់ គីមមួយ ជួបរឿងស៊យដូចគ្នា

0
955

ភ្នំពេញ៖ កាលពីថ្មីៗនេះ  គណនីហ្វេសប៊ុកផ្លូវការ របស់តារាចម្រៀងស្រីវ័យក្មេងស្រស់សោភា កញ្ញា ប៉ាច គីមមួយ និងតារាចម្រៀងស្រីវ័យ១៦ឆ្នាំ កញ្ញា សោភា​ ទេពី បានបង្ហោះសារជាច្រើនធ្វើឲ្យប្រិយមិត្តមានការភ្ញាក់ផ្អើលខ្លាំងមែនទែន។

ដោយឡែកក្នុងនោះផងដែរបើ ផ្អែកទៅលើការបង្ហោះ របស់តារាចម្រៀងស្រី ដ៏មានប្រជាប្រិយភាពទាំងពីរដួងនេះ គេសង្កេតឃើញថា កញ្ញា សោភា ទេពី និង កញ្ញា ប៉ាច គីមមួយ ដែលជាតារាចម្រៀងស្រីទទួលបានប្រជាប្រិយភាពខ្លាំងដូចគ្នានោះ បានបង្ហាញពីអារម្មណ៍សោកសៅក្រោយពេលបានបាត់ទូរស័ព្ទ iPhone XS max ក្នុងថ្ងៃតែមួយដូចគ្នា។

គួរឲ្យដឹងដែលថា បើតាមការបង្ហោះរបស់តារាចម្រៀងស្រី ប្រចាំផលិតកម្ម រស្មីហង្សមាស កញ្ញា ប៉ាច គីមមួយ នៅលើគណនីផ្លូវការបានឲ្យដឹងថា ខ្លួន បានបាត់ទូរស័ព្ទក្នុងទូរទស្សន៍ PNN រីឯ តារាស្រីវ័យក្មេង សោភា ទេពី វិញត្រូវបានជនមិនស្គាល់មុខឆក់ទូរស័ព្ទរបស់នាង ខណៈពេលដែលខ្លួន កំពុងធ្វើតាមផ្លូវ៕

យ៉ាងណាមិញនេះមិនមែនជាករណីថ្មីអ្វីនោះទេកន្លងមកយើងតែងតែសង្កេតឃើញថាមានការឆក់ជារឿយៗតាមផ្លូវសាធារណៈដូច្នេះសូមបងប្អូនធ្វើដំណើរតាមផ្លូវសូមមានការប្រុងប្រយ័ត្នរឿងទុកដាក់កាបូបលុយនឹងរបស់របរមានតម្លៃឲ្យស្រួលបួលជៀសវាងជនឆ្លៀតឳកាសឆក់បាត់។

LEAVE A REPLY

Please enter your comment!
Please enter your name here