(ភ្នំពេញ)៖ ពេជ្រ សូលីកា តារាចម្រៀង និងសម្តែងដែលជាដៃគូដ៏សក្តិសមរបស់លោក នីកូ បានធ្វើឲ្យមហាជនចាប់អារម្មណ៍ និងទទួលបានការគាំទ្រខ្លាំងនាពេលថ្មីៗនេះ ក្រោយពីការវិលត្រលប់ចូលសិល្បៈវិញរបស់នាង ជាពិសេសគឺ ពេជ្រ សូលីកា ទទួលបានតំណែងជាតួឯកស្រីនៅក្នុងរឿងភាគថ្មីរបស់ស្ថានីយទូរទស្សន៍ហង្សមាសដែលនឹងត្រៀមចាក់បញ្ជាំងឆាប់ៗនេះ។

ដោយឡែកក្រោយពីវិលចូលសិល្បៈវិញមួយរយៈចុងក្រោយនេះយើងសង្កេតឃើញថា ពេជ្រ សូលីកា នៅតែរក្សាបាននៅប្រជាប្រិយភាពដដែល ហើយអ្វិដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺរូបសម្រស់របស់នាងតែម្តង។​ តាមរយៈរូបភាពដែលបានបង្ហោះនឹងចែកចាយដោយអ្នកលេងហ្វេសប៊ុកយើងឃើញថា ពេជ្រ សូលីកា ហាក់ឡើងគីឡូ មានសាច់ទ្រលុកទ្រលន់ជាងមុន។

តែយ៉ាងណាក៏មិនបានធ្វើឲ្យនាងបាត់បង់សម្រស់នឹងភាពស្អាតរបស់នាងឡើយ តែផ្ទុយទៅវិញកាន់តែធ្វើឲ្យនាងស្អាតថែមមួយកម្រិតទៀតព្រោះមើលទៅពិតជាសមសួននឹងរូបរាងនាងមែនទែន។ សូមមើលរូបភាពខាងក្រោមទាំងអស់គ្នា!

LEAVE A REPLY

Please enter your comment!
Please enter your name here