លោក ឈាង វុន និង លោក ផែង វណ្ណៈ កំពុងឡេីងកំដៅដាក់គ្នាហេីយ

0
690

ភ្នំពេញ៖ ក្រោយ​ពី​លោក ឈាង វុន បាន​លើក​ឡើង នា​ពេល​កន្លង​មក​ថា ប្រាក់​ចំណូល​រដ្ឋ​ត្រូវ​បាន​បាត់បង់​តាម​រយៈ​ការ​ឃុបឃិត​ក្លែងបន្លំ ពាក់ព័ន្ធ​នឹង​អ្នក​ដែល​ធ្វើ​ពុត​ជា​ឈឺ ដើម្បី​ទទួល​បានការ​ឈប់​សម្រាក​ពី​ការងារ ធ្វើ​អោយ​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​អំពី​អ្នកលេង​បណ្តាញ​សង្គម ហ្វេ​ស​ប៊ុ​ក​។

នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩នេះ លោក ឈាង វុន ​ក៏​បាន​ចេញ​មក​ធ្វើការ​បកស្រាយ​ផង​ដែរ ដោយ​លើក​ឡើង​ថា “ខ្ញុំ​ជា​អ្នកនាំពាក្យ ដូច្នេះ​រាល់​ការ​ពិភាក្សា​ក្នុង​គណ​:​ក​ម្មា​ធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា ដែល​បាន​ជជែក​គ្នា អំពី​បញ្ហា​សន្តិសុខ​សង្គម ដោយ​មាន​មតិ​លើក​ឡើង​ពី​ការ​បាត់បង់​ថវិការដ្ឋ ប្រាក់​របស់​កម្មករ​កម្មការិនី និង​ថៅកែ ដែល​បាន​បង់​ចូល​ក្នុង​កញ្ចប់​នៃ​របប​សន្តិសុខ​សង្គម​ព្រោះ​មានការ​ឃុបឃិត​គ្នា ពី​សំណាក់​មន្ត្រី​ពេទ្យ និង​មន្ត្រី​បេឡា រួម​ទាំង​កម្មករ​កម្មការិនី​មួយ​ចំនួន ដែល​ធ្វើ​ពុត​ជា​ឈឺ​”​។

ក្នុង​នោះ​ដែរ​ លោក​​ក៏​បាន​សង្កត់ធ្ងន់​ថា “​ខ្ញុំ​និយាយ គឺ​មិនមែន​ដូច​អា​ផែង វណ្ណៈ វាសរ​សេរ​នោះ​ទេ (​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​) ឃើញ​ទេ​! កុំ​ឲ្យ​យល់​ច្រឡំ ហ្នឹងហើយ ព្រោះ​អាហ្នឹង​វា​ទើប​ចេញពី​គុក​មក វា​ខំប្រឹង​ភ្ជាប់​មក​ខ្ញុំ ដើម្បី​យក​ល្បី​ឡើង​វិញ ខ្ញុំ​មិន​ទៅ​ត​នឹង​វា​នោះ​ទេ​”​។ ឆ្លេីយតបភ្លាមៗ ត្រឹមប៉ុន្មាននាទីប៉ុណ្ណោះសោះស្រាប់តែ​​លោក ផែង វណ្ណៈ ក៏​មាន​ប្រតិកម្ម​ត្រលប់​ទៅ វិញ​ផង​ដែរ ដោយសារ​សរសេរ​ថា “​ទោះ​ខ្ញុំ​ជាប់គុក​ក៏​ខ្ញុំ​មិន​ថោកទាប​និយាយ​អោយ​គេ​ជេរ​ពេញ​ប្រទេស​ដែរ​”។

មួយឃ្លាខ្លី ខ្លីហេីយខ្លឺម របស់លោក ផែង វណ្ណៈ ដែលចាក់ដោតបេះដូងលោក ឈាង វុន ចំៗធ្វេីឲ្យមហាជនពេញចិត្ត និងគាំទ្រពេញទំហឹង តែមិនដឹងថា អាចធ្វេីឲ្យលោក ឈាង វុន ស្ងប់ចិត្ត ឬនៅកេីតទុក្ខមិនសុខចិត្តយ៉ាងណា? គួររម្លឹកថា កាល​​​​ពី​ថ្ងៃ​ទី​០២ ខែតុលា លោ​ក​​​​​​​​​​​​​​​​​​​​​​ឈា​​​​​​​​​​​​ង វុន បាន​លើកឡើង​ថា ប្រាក់​​​​​ចំណូល​រដ្ឋ ត្រូវបាន​បាត់បង់ តាមរយៈ​ការឃុបឃិត​ក្លែងបន្លំ ពាក់ព័ន្ធ​នឹង​អ្នក​ដែល​ធ្វើ​ពុត​ជា​​​​​​​​​​​​​​​​​​​​​​ឈឺ ដើម្បី​ទទួ​​​​​​​​​​​​​​ល​បាន​ការ​​ឈប់សម្រាក​ពី​កា​​​​​​​​​រងារ​។ ​​​​​​​​​​​​​​​​​​​​

លោក​ថា គ្រូ​​​​​​​​​​​​​​​​ពេទ្យ និង​អ្នក​ជំងឺ​ឃុបឃិត​គ្នា ដោយ​កា​រ​ចែក​លុយ ដែ​ល​បាន​​​​​​​​​​​​​​​​ពី​បេឡា​ជាតិ​រប​ប​សន្តិសុខ​សង្គម (​ប​.​ស​​​​​​​​​​​​​​​​​​​​​​​​​​.​ស​) ដោយ​គ្រូពេទ្យ​ចេ​​​​​​​​​​​​​​​​​​​ញ​វិក្កយប​​​​​​​​​​​​​​​ត្រ​សម្រាប់​ការព្យាបាល​៕

LEAVE A REPLY

Please enter your comment!
Please enter your name here