រន្ធត់ណាស់!មួយគ្រួសាររងរបួសធ្ងន់ទាំង៤នាក់ខណៈពេលកំពុងជិះម៉ូតូឌុបគ្នាទៅលេងម្តាយត្រូវរថយន្តបុកកិន

204

ភ្នំពេញ៖ យ៉ាងហោចណាស់ក៏មានមនុស្សក្មេងចាស់ប្រុសស្រីចំនួន៤នាក់បានរងរបួសធ្ងន់ធ្ងរក្រោយពេលរថយន្ត២គ្រឿងបានបុកគ្នាបណ្តាលអោយអ្នកជិះម៉ូតូបុកចូលទៅក្រោមកង់រថយន្ត។ ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៩និង២០នាទីព្រឹកថ្ងៃទី៦ខែតុលាឆ្នាំ២០១៩ស្ថិតនៅក្បែររង្វង់មូលមហាវិថីឈ្នះៗភូមិទី៨សង្កាត់ព្រែកតាសេកខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ។

ប្រភពព័ត៍មាននៅកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតក្រុមគ្រួសារមានប្តីប្រពន្ធនិងកូនតូចៗ២នាក់បានជិះម៉ូតូមួយគ្រឿងឌុបគ្នាចេញពីផ្ទះម្តុំព្រែកលាបគោលបំណងដឹកកូនទៅលេងជីដូននៅខេត្តកំពង់ឆ្នាំងទិសដៅពីកើតទៅលិច លុះដល់ចំនុចកើតហេតុក៏មានរថយន្តបែនដឹកដីមួយគ្រឿម៉ាកហ៊ីណូពណ៍សពាក់ស្លាកលេខភ្នំពេញ3 D 3351បើកបរក្នុងល្បឿនលឿនស្របទិសគ្នាបានរេចង្កូតទៅបុកអ្នកជិះម៉ូតូអូសជាច្រើនម៉ែត្ររុញម៉ូតូទៅផ្ទប់ជាមួយរថយន្តស្ទូចដឹកគ្រឿងចក្រនៅខាងមុខបណ្តាលអោយម៉ូតូចូលក្រោមកង់រថយន្តរងរបួសធ្ងន់ទាំង៤នាក់។

ពេលនេះត្រូវបញ្ជូនតាមរថយន្តសាមុយទៅកាន់មន្ទីរពេទ្យដើម្បីអោយក្រុមគ្រូពេទ្យជួយសង្គ្រោះភ្លាមៗផងដែរ។ ចំណែកអ្នកបើកបររថន្តទាង២នាក់បានបើកទ្វាររថយន្តនាំគ្នារត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុកម្លាំងនគរបាលខណ្ឌជ្រោយចង្វារសហការណ៍ជាមួយកម្លាំងជំនាញចរាចរណ៏ក្រុងបានចុះមកធ្វើការវាស់វែងនៅកន្លែងកើតហេតុក្រោពីធ្វើការវាស់វែងរួចសមត្ថកិច្ចបានស្ទូចយករថយន្តទាំង២គ្រឿនិងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៏ជើងគោកស្នងការនគរបាលរាជធានីភ្នំពេញដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់៕