វីវរហើយ! លោកផែង វណ្ណះ ត្រៀមប្តឹង ចោម ច័ន្ទ និង ចោម ខ្វាន់ហើយ បើសងលុយភ្ញៀវមិនអស់ រឿងលក់កាបូបក្លែងក្លាយ

293

(ភ្នំពេញ)៖ នេះបើយោងទៅតាមគណនីហ្វេសប៊ុកលោក ផែង វណ្ណះ បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ អ្នកលក់កាបូបក្លែងក្លាយបោកប្រាស់ភ្ញៀវថាជាកាបូប​ហ្ស៊ីន​ សូមប្រញាប់សងលុយទៅជនរងគ្រោះជាអ្នកទិញវិញ​ កុំអោយគេប្ដឹងទាន់​ ។

ខ្ញុំ​នឹងការពារ​ជនរងគ្រោះ​ហេីយជួយជនរងគ្រោះរៀបចំឯកសារប្ដឹងជនឆបោកដោយមិនអោយរួចខ្លួនឡេីយ​ ។ បេីមិនចង់មានបញ្ហាទេ​ សូមប្រញាប់សងលុយជូនជនរងគ្រោះវិញ​ ។ដូចដែលយើងបានដឹងហើយថាប៉ុន្មានថ្ងៃនេះ ចោម ច័ន្ទ កំពុងតែត្រូវបានភ្ញៀវជាច្រើននាក់បាននាំគ្នាដាក់ពាក្យបណ្តឹងប្តឹងប្តល់នាងព្រោះនាងបានបោកប្រាស់លុយរបស់ភ្ញៀវហើយថែមទាំងបោកប្រាស់ទំនុកចិត្តរបស់អ្នកទិញផងដែរ។

ហើយអ្វីដែលកាន់តែធ្វើឲ្យភ្ញៀវខឹងខ្លាំងនោះគឺនាងលក់ការបូបក្លែងក្លាយឲ្យភ្ញៀវហើយ ប្រាប់ភ្ញៀវថាជារបស់ពិត មិនត្រឹមតែប៉ុណ្ណោះទេថែមទាំងបានប្រើពាក្យសម្តីមិនសមរម្យដោយ ការជេរ បញ្ចោរភ្ញៀវដែលជាជនរងគ្រោះទៀត ។

ចង់ដឹងយ៉ាងណានោះសូមទស្សានាវីដេអូខាងក្រោមទាំងអស់គ្នា!