Monday, May 23, 2022
Homeព័ត៌មានសិល្បៈកញ្ញា សុខ ពិសី មិនចាញ់ពេជ្រ សោភានោះទេ!

កញ្ញា សុខ ពិសី មិនចាញ់ពេជ្រ សោភានោះទេ!

~

~

ភ្នំពេញ៖សម្រាប់ឆ្នាំ២០២១-២០២២ គេកត់សម្គាល់ថាតារាចម្រៀងពេជ្រ សោភា បានលេងម៉ូដ​រថយន្ដទំនើបៗមិនចាញ់​តារា​នៅប្រទេសជិតខាងនោះទេព្រោះនាងជិះរថយន្ដម៉ាកថ្លៃៗដូចជាPorsche ,Mercedes ,Audi ,Bmw និងRange Rover ជាដើម​ដែលគ្រាន់តែចំណាយ​លុយ​លើ​ឡាននេះក្បែរ១លានដុល្លារបាត់ទៅហើយ។ដោយឡែកសម្រាប់ស្រីស្អាតសុខ ពិសី របស់​សាន់​ដេ​វិញ​នៅ​រយៈពេលចុងក្រោយនេះនាងក៍បានងាកមក​ជិះរថយន្ដថ្លៃៗជាច្រើនគ្រឿង​ផង​ដែរគឺមិនចាញ់ពេជ្រ សោភា នោះ​ទេ​ដែលមានដូចជាRange Rover ,Audi ,Lexus Ls460 និងថ្មីៗនេះនាង​ទើបទិញ​រថយន្ដដ៍ថ្មី​សន្លាង​១គ្រឿងទៀតគឺLand Cruiser V8 ព័ណស​សេរីថ្មី​ដោយប្រើស្លាកលេខជា​ឈ្មោះរបស់​នាង​ទៀតផង។ការជិះរថយន្ដថ្លៃៗឆ្លាស់គ្នានេះបញ្ជាក់​ថាពិសី មិនជួបវិបត្តិ​សេដ្ឋ​កិច្ច​ឡើយ​នៅ​រដូវកូវីដ២ឆ្នាំមកនេះ ហើយនាងថែមទាំងបាន​សម្រេច​គោលដៅ​ផ្ទាល់ខ្លួនតាម​រយៈការ​បើក​ហាងតែ​គុជ​បាន​សម្រេចដូចបំណងទៀតផង បន្ទាប់ពី​បាន​រក​ស៊ីតាមOnline លក់​ផលិតផលយ៉ាងកាក់កបជាច្រើនឆ្នាំមក។

~

~

~

~

សុខ ពិសី បានប្រឹងថែសម្រស់ឲ្យកាន់តែមានការទាក់ទាញ​នៅ២ឆ្នាំចុងក្រោយ​នេះ​ធ្វើ​ឲ្យនាងក្លាយទៅជាស្រីស្អាត​ម្នាក់ក្នុង​សិ​ល្បៈ​ដែលពិបាករកគូប្រជែង។ពិសី ដែលធ្លាប់​តែ​ឡើងគីឡូជ្រុលបន្ដិចនោះប្រែជាមករាងស្វែលតូច​ច្រឡឹងគូឲ្យក្នក់ក្នាញ់​ដែល​គិត​មកដល់​ឆ្នាំ២០២២ នេះគេអាចនិយាយបានថាមិនទាន់មានតារា​ចម្រៀងរូបណាស៊ីដាច់សម្រស់របស់​អ្នកចម្រៀង​សាន់ដេ​នេះទេ។ទោះជាយ៉ាងណាពិសី ​ក៍ធ្លាប់ឈឺក្បាលរឿងគេថានាងស្អាតព្រោះ​តែកែកុនជាច្រើនផ្នែកនៃរូបរាងកាយផងដែរ បើទោះ​ជាពិសី មិនដែលសារភាពរឿង​កែសម្រស់​នោះ​ម្ដងណាក៍ដោយ។

~

~

ប៉ុន្ដែអំឡុងពេលដែលពិសី កាន់តែលេងសម្រស់​និងម៉ូដឡានព្រម​គ្នា​នេះរឿងស្នេហារបស់នាងជាមួយលោកឡាយ សុខចំរើន ថៅកែសាន់ដេក៍កាន់តែ​ខ្ទខ្ទារ​ឡើងៗ​ផងដែរ ថ្វីត្បិតតែអ្នកទាំងពីរមិនដែលសារភាពស្នេហ៍​ម្ដងណាក៍ដោយ។មហាជន​ជឿរ​ជាក់​ថា​ពិសី ជាតារាចម្រៀងល្បីនិងស្រីស្អាតលេចធ្លោរនៅក្នុងពិភពសិល្បៈ ហេតុនេះហើយនាងមាន​ជម្រើសស្នេហ៍​ច្រើនណាស់​ព្រោះ​​​មានបុរសជាច្រើនប៉ងប្រាថ្នាចង់ក្លាយទៅជាម្ចាស់ចិត្តនាង ហេតុ​នេះហើយបើលោកសុខចំរើន នៅតែអូសក្រឡារឿង​រៀប​ការទៀតនោះច្បាស់ជា​ធ្វើ​ឲ្យ​មានគូប្រជែងស្នេហ៍លោកកាន់តែច្រើនជាមិនខាន៕

~

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine

Most Popular

Recent Comments