Monday, May 23, 2022
Homeព័ត៌មានជាតិចូលរួមរំលែកទុក្ខផង! រ័ត្ន រចនា ជួបទុក្ខធំ ឪពុកទទួលមរណភាព

ចូលរួមរំលែកទុក្ខផង! រ័ត្ន រចនា ជួបទុក្ខធំ ឪពុកទទួលមរណភាព

~

~

កណ្ដាល៖តារាចម្រៀងរ័ត្ន រចនា កំពុងកាន់ទុក្ខជូនឪពុករបស់នាងលោកខែម វណ្ណា ដែលជាមន្រ្ដី​យោធាទទួលមរណ​ភាពកាល​ពីថ្ងៃ​ទី២៤ខែមករាឆ្នាំ២០២២ ដោយរោគាពាធហើយសព​របស់​លោកកំពុងត្រូវបានក្រុមគ្រួសារធ្វើ​បុណ្យឲ្យតាមប្រពៃ​ណីខ្មែរ​នៅ​ស្រុកកៀនស្វាយ ខេត្ត​កណ្ដា​ល​។នៅលើហ្វេសបុករបស់រ័ត្ន រចនា នាងបានផុសបទ”លោកឪពុក”​ដែលជាសំនៀងរបស់​លោក​ព្រាប សុវត្ថិ ហើយនាងបញ្ចេញសារថា”ប៉ាខ្ញុំអស់​កម្មហើយ”។មានអ្នកសិល្បៈ​រួមអាជីព​ជាមួយរ័ត្ន រចនា និងមិត្តភក្ដិរប​ស់នាង​បាន​ផ្ញើរសាររំលែកទុក្ខជាបន្ដបន្ទាប់ ខណៈដែល​តារា​ចម្រៀង​សំនៀងគ្រលួចរូបនេះបានផ្អាកសិល្បៈ​រយៈពេលខ្លីដើ​ម្បីកាន់​ទុក្ខ​ជូនអ្នកមានគុណ។

~

~

រ័ត្ន រចនា បានឲ្យដឹងថានាងពិតជាសែនតក់​ស្លុតរន្ធត់ចិត្តយ៉ាងខ្លាំងនៅពេល​ដែលកំពុង​ធ្វើតំណើរតាមរថយន្ដទៅខេត្ត​ដើម្បី​ច្រៀងសម្ដែងកម្មវិធីមួយហើយប្អូនរបស់នាងទូរស័ព្ទប្រាប់ថាឪពុករបស់នាងដែលកំពុងសម្រាកព្យាបាលជំងឺនៅក្រៅប្រទេសនោះបានលាចាកលោកទៅហើយ។រចនា ថាក្រៅពីរៀបចំធ្វើបុណ្យជូនឪពុកតាមប្រពៃណី​ខ្មែរនោះរូបនាង​ក៍បានផ្អាក​ច្រៀង​សម្ដែ​​ង​​​រយៈពេល២សប្ដាហ៍ផងដែរដើម្បីកាន់ទុក្ខជូនឪពុក ខណៈដែលកម្មវិធី​មួយចំនួន​ដែល​គេកក់ហើយនោះ​មានតែសុំអធ្យា​ស្រ័យពីម្ចាស់​កម្មវិធីដើម្បីធ្វើបុណ្យគោរព​វិញ្ញាណ​ក្ខន្ដ​ឪពុក។

~

~

គូរបញ្ជាក់ថាបន្ទាប់ពីស្ថានភាពកូវីដថមថយនេះតារាចម្រៀងសំនៀងរ័ត្ន រចនា បាន​ត្រូវប៉ាន់អាជីពសិល្បៈសារថ្មី​ឡើងវិញ​ព្រោះ​​បណ្ដារកម្មវិធីConcerts ទាំងឡាយ​បាន​តំ​ណើរ​ការសារជាថ្មីទើបធ្វើឲ្យនាងលេចមុខច្រៀងសម្ដែង​តាមកម្មវិធីជាច្រើនដូច​ជាមង្គល​ការ​,ជប់​លៀង និងបណ្ដារកម្មវិធីសម្ពោធក្រុមហ៊ុនផ្សេងៗពិសេសគឺរចនា តែងតែឃើញលេខមុខ​តាម​ក្រុមហ៊ុនAgency ដែលរៀបចំដោយលោកអាឡិច ចាន់ត្រា និងលោកយ៉ែម សំអូន ជា​ដើម។តាមព័តមានថាម្ចាស់ក្រុមហ៊ុនទាំងឡាយ​ពេញចិត្ត​ធ្វើការជាមួយរចនា ដោយសារតែនាងមានភាពច្បាស់លាស់គោរពពេលវេលា ហើយក៍ជាតារាចម្រៀងម្នាក់​ដែលមិនចេះ​វ៉ៃឬក​ពារ​ឆ្មើងឆ្មៃឡើយ។តារាចម្រៀងកំពុងជួបទុក្ខធំ​រូបនេះត្រូវបានគេសរសើរផងដែរថានាង​អាចច្រៀងបានជាច្រើនទម្រង់​ហើយ​ទឹក​ដម​សំនៀងរបស់នាងច្បាស់ៗកម្រមានតារាណាមានសម្ថភាពដូចនាង។រចនា ដែលល្បីល្បាញច្រៀងCover បទ”មេម៉ាយ​សប្បាយចិត្ត”នោះថានាង​នឹងវិល​មកចាប់ក្បាលមីក្រូឡើងឆាកវិញនាពេលឆាប់ៗខាងមុខ​នេះក្រោយធ្វើបុណ្យនិងកាន់ទុក្ខ​ជូន​ឪពុករួចរាល់៕

~

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine

Most Popular

Recent Comments