ថៃដៀលអ្នកដឹកនាំរឿងខ្មែរប៉ុស្ដិ៍លេខ ៥ ដែលចាំតែចម្លងភាពយន្ដខ្លួនឥតអៀនខ្មាស តែត្រូវបានអ្នកដឹកនាំខ្មែរយើងម្នាក់ចេញមុខមកបកស្រាយថា….(មានវីដេអូ)

122

(ភ្នំពេញ)៖ អីយ៉ាស់ល្បីទៀតហើយរឿងកូបពីចម្លងពីគេ។ ខ្សែវីដេអូរឿងពិសស្នេហ៍របស់ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ ៥ ត្រូវបានថៃយកមកប្រៀបធៀបគ្នា ជាភស្ដុតាងដែលបង្ហាញថាខ្មែរកំពុងតែធ្វើការចម្លងខ្សែវីដេអូដែលថៃនិពន្ធមកទាំងស្រុង ដើម្បីថត និងចាក់ផ្សាយទូរទស្សន៍ដោយឥតខ្មាសអៀន ដែលមានប្រជាពលរដ្ឋប្រទេសថៃជាច្រើនចូលដើម្បីធ្វើការរិះគន់ និងចំអកទៅកាន់អ្នកដឹកនាំសម្ដែងរឿងដែលមានលំនាំរឿងថៃដែលមានឈ្មោះថា ភិសវ៉ាត់ នាពេលថ្មីៗនេះ ។

ខណៈប្រជាពលរដ្ឋខ្មែរតាមដានរឿងពិសស្នេហ៍នៅស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិ៍លេខ ៥ ប្រជាពលរដ្ឋថៃបានធ្វើការរិះគន់ និងវាយប្រហារមកលើអ្នកដឹកនាំរឿងខ្មែរនេះយ៉ាងចាស់ដៃ ដោយបានយកវគ្គ ដែលមានលក្ខណៈស្រដៀងគ្នាទាំងស្រុងសឹងគ្រប់ឈុតឆាកដែលបង្ហាញពីការលួចចម្លង ដោយគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវពីសំណាក់អ្នកដឹកនាំរឿងថៃ ។ ប្រជាពលរដ្ឋអ្នកលេងបណ្ដាញសង្គមជាច្រើនបានធ្វើការចំអកទៅកាន់ខ្មែរដោយគ្រាន់តែចម្លងមកថតក៏ផលិតវីដេអូមិនល្អដូចរឿងគេនោះដែរ ហើយបានចោទទៅកាន់អ្នកលួចចម្លងនៅក្នុងប្រទេសកម្ពុជាដែលមានស្ថានីយ៍ទូរទស្សន៍ខ្មែរកំពុងចាក់ផ្សាយផងដែរ ថាជាចោរ ។

មានប្រជាពលរដ្ឋខ្មែរមួយចំនួនក៏បានធ្វើការចែករំលែកការបង្ហោះរបស់ជនជាតិថៃដែលបង្ហោះនេះដែរ ដើម្បីឲ្យមានការភ្ញាក់រលឹកឈប់ចម្លងគេ ហើយប្រជាពលរដ្ឋកម្ពុជាមួយចំនួនដែលបានឃើញការបង្ហោះរបស់ជនជាតិថៃ បានធ្វើការចោទសំណួរទៅកាន់អ្នកដឹកនាំរឿងនៅប្រទេសកម្ពុជាថា ហេតុអ្វីមិនដឹកនាំរឿងដោយខ្លួនឯង? តើអ្នកដឹកនាំរឿងនៅប្រទេសកម្ពុជា មិនមានសមត្ថភាពបង្កើតសាច់រឿងដោយខ្លួនឯងទេឬយ៉ាងណា? តើចាំតែលួចចម្លងគេមកសម្ដែងអ៊ីចឹងឬ?

ប៉ុន្តែក្នុងនោះយើងក៏ឃើញម្ចាស់ហ្វេសប៊ុកដែលមានឈ្មោះថា លោកកវី អត់ក្រឹត្យ បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមថា ៖ ខ្ញុំក៏ធ្លាប់ទាក់ទងទៅខាងប៉ុស្តិ៍ខ្មែរមួយហ្នឹងដើម្បីដាក់រឿងភាគមួយរបស់ខ្ញុំដែរ ប៉ុន្តែត្រូវអ្នកការងារនៅទីនោះប្រាប់មកវិញថា គេមិន​យក​រឿងខ្មែរទេ ព្រោះអ្នកដឹកនាំនៅទីនោះជាជនជាតិថៃ ដូចនេះគេយកតែរឿងថៃមកបកដើម្បីថតឡើងវិញប៉ុណ្ណោះ។ 

ដូចនេះ រឿងនេះវាអត់មានចម្លែកទេ ដែលជនជាតិថៃទើបតែភ្ញាក់​ផ្អើលរឿង​ទូរទស្សន៍​ខ្មែរមួយយក Scripts រឿងថៃមកឲ្យខ្មែរថតឡើងវិញនោះ ! វាមិន​ខុសអីទេ បើសិនជាម្ចាស់ដើមខាងថៃគេព្រមឲ្យយើងចម្លង​មែន! តែអ្វីដែលសំខាន់ តើគុណភាពយើងអាចទៅរួចជាមួគេឬអត់?តែក៏សុំចិត្ត បើជាប៉ុស្តិ៍នៅស្រុកយើងគួរតែជម្រុញរឿងរបស់ខ្មែរខ្លះ​ទៅហ្អី? តែសំខាន់ក្រសួងយើង អនុញ្ញាតដែរហ្នុងណា៎…​ទ្រាំធ្វើអន់ទៀតទៅន៎ !! អរគុណបងឆាយ បូរ៉ាផង ដែលមានតែគាត់ម្នាក់គត់បានឆ្លើយតបទៅជនជាតិថៃរូបនេះ។

តើប្រិយមិត្តយល់យ៉ាងណាដែរជុំវិញបញ្ហាដ៏ក្តៅគគុកមួយនេះ?