អុញនោះ! ក្រោយពីរងការវាយប្រហារិះគន់ខ្លាំងៗពេលនេះលោក ឈាង វុន បែរជានិយាយថា….

308

(ភ្នំពេញ)៖ ប៉ុន្មានថ្ងៃនេះដូចដែលប្រិយមិត្តបានដឹងហើយថាទាក់ទងទៅនឹងរឿង លោក ឈាង វុន បានល្បីកក្រើកពេញបណ្តាញសង្គមហ្វេសប៊ុក នឹងស្ទើរតែពេញប្រទេសទាក់ទងទៅនឹងរឿងថា កម្មករធ្វើពុតជាឈឺហើយធ្វើឲ្យខាត់លុយថវិការបស់ជាតិ។ ដោយ លោក ឈាង វុន បាននិយាយថា៖ ប្រាក់ចំណូលរដ្ឋ បាត់បង់ដោយសារ កម្មករធ្វើពុតជាឈឺ កេងបន្លំប្រាក់ បសស ។

ក្រោយពីពាក្យសម្តីនេះបានជ្រុះចេញពីមាត់មិនទាន់បានប៉ុន្មានផងយើងឃើញថាមានប្រតិកម្មខ្លាំងៗពីអ្នកមានឥទ្ឋិពលក្នុងសង្គមមួយចំនួនដូចជាក្នុងនោះមានលោក ផែង វណ្ណៈ បានសរសេរសារបង្ហោះថា

“ថ្ងៃនេះខ្ញុំឈឺក្បាលណាស់ដែលមាន ឯកឧត្តមតំណាងរាស្ត្រម្នាក់ ចោទប្រកាន់កម្មករ កម្មការិនី ធ្វើពុតជាឈឺព្រោះខ្ជឹលធ្វេីការបណ្ដាលអោយបាត់ថវិកាជាតិ ។ ហ៉ឺម ជនពុករលួយលួចលុយជាតិ មិនលេីកយកមកនិយាយ បែជាមកចោទ កម្មករ កម្មការិនី ជាអ្នកធ្វេីអោយបាត់លុយរដ្ឋទៅវិញ ។ គិតទៅហេតុតែគ្នាក្រីក្រ ជាកម្មករ កម្មការិនី ទន់ខ្សោយ គេចោទថាម៉េចក៏បាន ។ ខ្ញុំពិតជាហួសចិត្តណាស់ ពេលលឺតំណាងរាស្ត្រម្នាក់នោះនិយាយចោទកម្មករបែបនេះ”។

រីឯ លោក វិល្លាម វិញពេលដែលឭលោក ឈាង វុន និយាយបែបនេះក៏នៅមិនស្ញៀមឡើយ ក៏បង្ហោះសារថាឲ្យចំៗតែម្តងដោយបានសរសេរថា៖

អនុសាសន៍ដ៏មហាសែនខ្ពង់ខ្ពស់របស់ លោក ឈាង វុន ។ ដូចនេះបានន័យថាអំពេីពុករលួយ ការឃុបឃិតកិបកេងរបស់មន្ត្រីខិលខូចមិនមែនជាការនាំអោយបាត់ចំណូលរដ្ឋទេ បែរជាកម្មករអ្នកធ្វេីអោយបាត់ចំណូលរដ្ឋទៅវិញ !មុននឹងនិយាយអ្វីសុំគិតខ្លះផងព្រោះនិយាយក្នុងនាមស្ថាប័នសភាដែលជាស្ថាប័នកំពូលជាតិហេីយនិយាយប្រុងចោទកម្មករប្រមាណ១លាននាក់តែម្ដងមែនទេ ?

គោលការណ៍អ្នកនាំពាក្យដ៏ពូកែ គឺនាំពាក្យមិនមែននាំរឿងនោះទេ ។​ហើយលោកឯកឧត្តម ក៏បានបន្ថែមពីលើនិងទទៀតថា ៖ រឿង បសស អត់មានខាតបង់ចំណូលរដ្ឋទេសូមសាធារណៈជនកុំយល់ច្រលំ ប្រាក់បង់ បសស គឺនិយោជកជាអ្នកបង់ ដោយប្រាក់នោះកាត់ចេញពីប្រាក់ខែកម្មករដោយស្វ័យប្រវត្តិ

តែបេីតំណាងរាស្ត្រឬអ្នកនាំពាក្យនិយាយមិនដឹងទិសនាំតែរឿង ទេីបខាតលុយរដ្ឋ រាស្ត្របង់ពន្ធអោយប្រាក់ខែមិនមែនសម្រាប់អោយហូបបាយមានកម្លាំងនិយាយទាំងមិនដឹងទិសនោះឡេីយ ។ 

យ៉ាងណាមិញបន្ទាប់ពីទទួលបាននៅការរិះគន់សឹងតែគ្រប់ទិស ពីអ្នកមានអំណាច នឹងពីបងប្អូនអ្នកលេងហ្វេសប៊ុករួចមក បែរជាលោក ឈាង វុន និយាយថា ពាក្យសម្តីនោះគាត់និយាយតាមគេតែប៉ុណ្ណោះ។ ជុំរឿងខាងលើនេះនៅមិនទាន់បញ្ចប់ស្រួលបួលនៅឡើយនោះទេ។ តើប្រិយមិត្តយល់យ៉ាងណាដែរជុំវិញការលើកឡើងរបស់លោក ឈាង វុន?