កាន់តែក្តៅហើយ! ឯ. វិល្លាម ទទួលយកមិនបាន អនុសាសន៍ដ៏មហាសែនខ្ពង់ខ្ពស់របស់ លោក ឈាង វុន ដែលថាកម្មករធ្វើពុតឈឺ ដើម្បីបោកយកលុយ បសស (មានវីដេអូ)

151

រឿងនៅមិនទាន់ស្ងាត់នៅឡើយទេជុំវិញរឿង លោក ឈាង វុន ថាឲ្យកម្មករធ្វើពុតជាឈឺ ហើយបោកយកលុយ បសស។ ដោយក្នុងនោះលោក ឯ. វិល្លាម បានចេញប្រតិកម្មផងដែរថា៖ អនុសាសន៍ដ៏មហាសែនខ្ពង់ខ្ពស់របស់ លោក ឈាង វុន ។ ដូចនេះបានន័យថាអំពេីពុករលួយ ការឃុបឃិតកិបកេងរបស់មន្ត្រីខិលខូចមិនមែនជាការនាំអោយបាត់ចំណូលរដ្ឋទេ បែរជាកម្មករអ្នកធ្វេីអោយបាត់ចំណូលរដ្ឋទៅវិញ !មុននឹងនិយាយអ្វីសុំគិតខ្លះផងព្រោះនិយាយក្នុងនាមស្ថាប័នសភាដែលជាស្ថាប័នកំពូលជាតិហេីយនិយាយប្រុងចោទកម្មករប្រមាណ១លាននាក់តែម្ដងមែនទេ ?

គោលការណ៍អ្នកនាំពាក្យដ៏ពូកែ គឺនាំពាក្យមិនមែននាំរឿងនោះទេ ។​ហើយលោកឯកឧត្តម ក៏បានបន្ថែមពីលើនិងទទៀតថា ៖ រឿង បសស អត់មានខាតបង់ចំណូលរដ្ឋទេសូមសាធារណៈជនកុំយល់ច្រលំ ប្រាក់បង់ បសស គឺនិយោជកជាអ្នកបង់ ដោយប្រាក់នោះកាត់ចេញពីប្រាក់ខែកម្មករដោយស្វ័យប្រវត្តិ

តែបេីតំណាងរាស្ត្រឬអ្នកនាំពាក្យនិយាយមិនដឹងទិសនាំតែរឿង ទេីបខាតលុយរដ្ឋ រាស្ត្របង់ពន្ធអោយប្រាក់ខែមិនមែនសម្រាប់អោយហូបបាយមានកម្លាំងនិយាយទាំងមិនដឹងទិសនោះឡេីយ ។ សូមទស្សនាវីដេអូខាងក្រោម!

សំដីមាស​ សំដីពេជ្រ​ របស់​ឯកឧត្តម​ ឈាង​ វុន​ សូម​ស្ដាប់​ទាំង​អស់​គ្នា​ !

Gepostet von Pheng Vannak News am Donnerstag, 3. Oktober 2019