(ភ្នំពេញ)៖ កំពូលតារាចម្រៀងស្រីជួរមុខលំដាប់គេនៅក្នុងផលិតកម្មហង្សមាស អ្នកនាង ពេជ្រ សោភា មកដល់បច្ចុប្បន្ននេះនាងនៅតែរក្សាជំហរបានយ៉ាងល្អ ហើយអាចរក្សាប្រជាប្រិយភាពរបស់នាងឲ្យនៅដដែលមិនស្រុតចុះនោះទេ។

ដោយឡែកមួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា ពេជ្រ ​សោភា ក៏បានចំណាយពេលវេលាខ្លះ ដើម្បីសម្រាកខួរក្បាលរបស់ខ្លួន ដោយអ្នកនាង បានដើរលេងប៉ុន្មានប្រទេស ត្រឹមមួយ១ខែតែប៉ុណ្ណោះ។ ជាពិសេស ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ក៏អ្នកនាង បានធ្វើដំណើរកម្សាន្ត ទៅដល់ប្រទេសវៀតណាមផងដែរ ទោះអ្នកនាង ទើបតែមកពីប្រទេសថៃ មិនទាន់បាត់ហត់ក៏ដោយ។

យ៉ាងណាមិញរូបភាពជាច្រើនសន្លឹកបញ្ចេញសាច់សខ្ចីបង្អួតសម្រស់ដាក់អ្នកផងត្រូវបានអ្នកគាំទ្រជាច្រើនលាន់មាត់សរសេរថាស្អាតមិនចេញតារាស្រីល្បីវ័យក្មេងប៉ុន្មាននោះទេ។ ក្នុងនោះយើងក៏កត់សម្គាល់ផងដែរថាពីមុនៗមកតារារូបនេះហាក់មិនសូវជាហ៊ានបញ្ចេញសាច់ប៉ុន្មាននោះទេ តែចុងក្រោយនេះ ពេជ្រ សោភា កែប្រែការលេងខ្លួនញ៉ាក់សាច់តែម្តង។

ចង់ដឹងស្រស់ស្អាតយ៉ាងណានោះសូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា!

LEAVE A REPLY

Please enter your comment!
Please enter your name here