ចុម! កញ្ញា ប៉ាច គីមមួយ នាងថា មិនដែលស្គាល់ជាតិម្តងណាឡើយរឿង…តាំងពី…

(ភ្នំពេញ)៖ កញ្ញា នាងប៉ាច គីមមួយ ដែលគ្រប់គ្នាហៅថា ស្រីស្អាតសាច់សខ្ចីរោមដៃជើងឆ្មារៗ គួរឱ្យគ្រឺតក្នាញ់ម្នាក់នោះពេលនេះនាងមានឱកាសក្នុងការសម្តែងរឿងភាគថ្មីរបស់ប៉ុស្តិ៍ហង្សមាស គឺរឿង “ខ្ញុំមានញាណលើស” ដែលបានធ្វើពិធីសែនក្រុងពលី កាលពីថ្ងៃទី២០ ខែសីហា កន្លងទៅថ្មីៗនេះខណៈដែលអ្នកមេម៉ាយសុខ ស្រីនាង ជាតួឯក ចំណែកប៉ាច គីមមួយ បានត្រឹមធ្វើជាតួរង ។

ការឈានចូលថតសម្តែងភាពយន្តលើកទី២ របស់អ្នកចម្រៀងដែលមានស្រុកកំណើតនៅខេត្តបាត់ដំបង ប៉ាច គីមមួយ នៅពេលនេះ ក្រោយពេលដែលនាងបានថតចប់រឿង “បិសាចគួរឱ្យស្រលាញ់” ដែលបានត្រឹមលេងជាតួរង នាងរ៉េត ស៊ូហ្សាណា ដែរ ។

ពេលថ្មីៗនេះ តារាចម្រៀងដែលអាចច្រៀងបាន៣ភាសា គឺ ខ្មែរ ចិន និងអង់គ្លេស រូបនេះ បានឱ្យដឹងថា នាងមិនដែលមានអារម្មណ៍អាក់អន់ស្រពន់ចិន្តា ដោយសារតែហង្សមាស មិនឱ្យធ្វើជាតួឯកនោះឡើយ គឺនាងពេញចិត្តលេងជាតួរងតារាណាក៏បាន ព្រោះនាងយល់ថា សមត្ថភាពរបស់នាងមិនទាន់ស័ក្តិសមជាតួឯក ទើបគេមិនទាន់ទុកចិត្ត នេះអាចនិយាយបានថា ប៉ាច់ គីមមួយ មិនទាន់ស្គាល់ជាតិសម្តែងជាតួឯងម្តងឡើយ ។

អតីតបេក្ខភាព The Voice Cambodia រដូវកាលទី១ តែបរាជ័យក្នុងការលើកពាន ព្រោះមិនអាចយកឈ្នះប៊ុត សីហា រូបនេះ បានឱ្យដឹងដែរថា ការថតភាពយន្តអាចធ្វើឱ្យនាងល្បីថែមទៀត បើសិនជារឿងនោះត្រូវចំចរិតរបស់នាងពីធម្មជាតិនោះ ហើយនាងថា បើកុំតែបានចូលប្រលង និងច្រៀងនៅហង្សមាស នោះ ម៉្លេះគ្មានអ្នកណាស្គាល់រូបនាងឡើយ គឺនៅតែច្រៀងតាមហាង ជាតារាចម្រៀងធម្មតាម្នាក់ប៉ុណ្ណោះ  ខណៈដែលពេលនេះនាងក៏មិនទាន់ឈប់ដាច់ពីការច្រៀងយប់ដែរ គឺនៅច្រៀងភោជនីយដ្ឋាន Mango ១សប្តាហ៍២ដង នៅក្រោយទូតរុស្ស៊ី។

ប៉ាច គីមមួយ ត្រូវបានគេចាប់អារម្មណ៍ក្រោយពេលដែលនាងបានសម្តែងជា MV ក្នុងបទល្បីរបស់ព្រាប សុវត្ថិ ពេលចូលឆ្នាំខ្មែរ ២០១៨ គឺបទ “មាន់ស្រែ បន្លែស្រស់” ដែល១បទនេះ នាងគីមមួយ ស្ទើរតែសឹកថ្ពាល់អស់ទៅហើយ ព្រោះត្រូវលោកសុវត្ថិ ថើបមិនចង់លែងឡើយ។ យ៉ាងណា នាងគីមមួយ ថា ការថតបទនេះ ភរិយាព្រាប សុវត្ថិ មិនបានប្រចណ្ឌខឹងនាងឡើយ ព្រោះទាំងលោកសុវត្ថិ និងភរិយាគាត់ (អ្នកស្រីមុំ) បានចាត់ទុករូបនាងដូចជាប្អូនស្រីម្នាក់ ហើយនាងក៏បានថត MV បទរបស់ព្រាប សុវត្ថិ មួយបទទៀតផងដែរ ។

LEAVE A REPLY

Please enter your comment!
Please enter your name here