Monday, May 23, 2022
Homeព័ត៌មានសិល្បៈហេតុអីរ៉ាប៊ី ក្រោយបែកសង្សារងាក​ទៅទុក​ចិត្តភេទទី៣?

ហេតុអីរ៉ាប៊ី ក្រោយបែកសង្សារងាក​ទៅទុក​ចិត្តភេទទី៣?

~

~

ស្រីស្រស់ផាន វីរ៉ាទី ហៅរ៉ាប៊ី បានប្រកាសថាបែកពីសង្សារបណ្ដូល​ចិត្តរយៈ​ពេលជិត​២ឆ្នាំ​មក​ហើយដោយនាងថា​កាលនៅត្រូវរ៉ូវគ្នាគិតតែពីឈ្លោះ ខាំគ្នា តែដល់ពេលគេចេញទៅ​បាត់ទើប​មាន​អារម្មណ៍ថាពិបាកចិត្ត ហើយឯកោ។តារាដែលអះអាថាសម្រស់នាងនៅហ្សីន ស្ទើតែ​គ្រប់​កន្លែង​​​ទាំង​អស់លើកលែងតែខ្ទង់ច្រមុះដែល​នាងបានកែលើកខ្ទង់​ឲ្យខ្ពស់​ស្រួច​ដោយ​ចំណាយ​អស់​៣ពាន់ដុល្លារនោះធ្លាប់វាចារថា​ការរកសង្សារដែលត្រូវចិត្តខ្លួន​ស្រលាញ់​នោះវាមិនមែន​ជារឿង​ងាយ​ស្រួលនោះទេ។នាងថាបុរសដែលនាងបេតីគឺទាល់តែជាប្រុសក្មេងរូបសង្ហារទើបទៅរួច​ព្រោះនាងថាបើយក​ចាស់ៗមកមិន​អាច​បង្ហាញភាពផ្អែមល្ហែម(Sweet)កើតនោះទេ…។

~

~

ដោយសារតែរ៉ាប៊ី រកសង្សារតែប្រុសណាស្អាតវ័យក្មេងហើយមិន​ទាន់បានដូចចិត្តនោះ​ទើប​ពេល​នេះ​គេឃើញនាងងាកមក​ដើរចូលតែជាមួយបុរសភេទទី៣​ច្រើនជាងប្រុសពេញ​លក្ខណៈ។​ជាញឹកញាប់គេឃើញនាងរ៉ាប៊ី ឲ្យប្រុសភេទទី៣ធ្វើសក់ម៉ា​ហ្សាពេញរាងកាយ និងគេងបន្ទប់​ខុន​ដូ​តែ២​នាក់ទៀតផង។សកម្មភាពរបស់រ៉ាប៊ី បែបនេះព្រោះតែនាងហាក់​អស់​សង្ឃឹម​ក្នុងការ​រកសង្សារឲ្យបានដូចចិត្តទើបនាងគិតថា​មានតែភេទទី៣ទេដែលនាង​អាចទុក​ចិត្ត​បានដោយមិនបារម្ភខ្លាចពួកគេកេងចំណេញ​លើសាច់ភ្លៅដ៍សខ្ចីម៉ដខៃរបស់នាង​ឡើយ។​ប៉ុន្ដែមនុស្សភាគច្រើននៅតែគិតថារ៉ាប៊ី អាចយកភេទទី៣មកបង្ហាញ​ដើម្បីបាំង​ប្រុស​ស្នេហ៍ពិត ព្រោះរូបសម្រស់​ស្អាត​​ដូចនាងប៉ុណ្ណឹង​ដែររឿងអីដែលរកប្រុសម្នាក់មកកៀកកើយមិនបាន?

~

~

រ៉ាប៊ី មានអាយុ២៨ឆ្នាំហើយដែលការចាប់អាជីពចម្រៀង​ជាង៣ឆ្នាំនេះ​ស្រីស្អាត​សល់​ទ្រព្យ​ក្នុងកណ្ដាប់ដៃមិនក្រោមកន្លះ​លាន​ដុល្លារឡើយក្នុងនោះ​មានដូចជាផ្ទះវីឡារតម្លៃ១៥ម៉ឺន​ដុល្លារ,ផ្ទះ២ល្វែងតម្លៃជាង២០ម៉ឺនដុល្លារ,បន្ទប់ខុនដូ១ថ្លៃ​ជិត១០ម៉ឺន​ដុល្លារ,​និងជិះរថយន្ដ៣គ្រឿងឆ្លាស់គ្នាមានដូចជាLexus Nx200t ,Starex និងLexus Rx300 រួមទាំងដីធ្លីមួយចំនួន​ទៀត។​ការមាន​ទ្រព្យ​លឿនដូចផ្លេកបន្ទោរបែបនេះធ្វើឲ្យគេសង្ស័យថារ៉ាប៊ី មានប្រុសចិញ្ចឹម​ ប៉ុន្ដែ​ម្ចាស់បទ”លុយ លុយ លុយ”រូបនេះ​ថានាង​ស្រ​លាញ់​​តែប្រុសក្មេង មិនស្នេហ៍ប្រុសចាស់ អីចឹង​តើក្មេងមានលុយឯណាមកឲ្យនាង?រ៉ាប៊ី ថែមទាំងថាបើអ្នកកាសែត​ចិត្តល្អសូម​ជួយ​រកសង្សារ​ឲ្យនាង១ផង ព្រោះពេលនេះរកតែក្ដឹបសង្សារ១មកប្រលែងលេងមិនបានឡើយ៕

~

~

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine

Most Popular

Recent Comments