(ភ្នំពេញ)៖ តារាសម្តែង​ស្រី ម៉ូដែល និង​ពិធីការិនី វ័យ ២៣ ​ឆ្នាំ​ រូបឆោម​ស្រស់ សាច់​សខ្ចី កូនកាត់​ជាតិ​សាសន៍​អាស៊ី-អឺរ៉ុប កញ្ញា ម៉ៃយ៉ា បាន​បង្ហោះ​រូប​នែបនិត្យ ផ្អែមល្ហែម នឹង​បុរស​រូប​សង្ហា ខុសពី​ធម្មតា មិនមែន​ជា​រូបថត​សម្តែង​កុន​។

គេ​នៅ​ចាំ​ថា តារាសម្តែង​ស្រី​កូនកាត់​ខ្មែរ-អាល្លឺម៉ង់​វ័យ ២៣ ​ឆ្នាំ​កាន់តែ​មាន​រូបឆោម​ស្រស់​កញ្ញា ម៉ៃយ៉ា បានប្រកាស​ស្វែងរក​គូគាប់​មក​ធ្វើ​ជា​ម្ចាស់​បេះដូង ដោយ​បាន​បង្ហើរ​សារ​យ៉ាង​ខ្លី​ថា​៖ «​រង់ចាំ​ពាក្យ​ថា​ស្នេហ៍​!​ឆ្នាំ​ថ្មី​ហើយ តើ​នរណា​ជា​គូ​អូន​? បង​នៅ​ទី​ណា​?» កាលពី​មុន​ចូល​ឆ្នាំ​ខ្មែរ​នោះ​។ ឥឡូវនេះ​កាល​ដែល​កញ្ញា ម៉ៃយ៉ា ឧស្សាហ៍​បង្ហោះ​រូបថត​ស្និទ្ធស្នាល​ជាមួយ​នឹង​បុរស​សង្ហា​មាន​ត្រេ​មុខ​ជា​កូនចៅ​កាត់​ចិន​នោះ​ក៏​បង្កប់​សារ​ខ្លី​ដែរ​ថា​៖ «You are my everything!»​។

មួយ​រំពេច​នោះ​គេ​ក៏​ឃើញ​មាន​អ្នក​ចូល​ទៅ​ចុច Like និង Comment ជា​ហូរហែ ដោយ​ឃើញ​មាន​អ្នក​ចូល​សរសេរ​បែប​ដូចជា​ចំអន់​លេង​ថា​៖ «​អីយ៉ាស​! ទំនង​ជា​កញ្ញា​បាន​ជួបនឹង​ម្ចាស់​ចិត្ត​ដែល​ធ្លាប់​ប្រកាស​រក​កាល​ប៉ុន្មាន​ខែ​នោះ​ហើយ​មើល​ទៅ​ហ្ន​? ឬ​មួយ​គ្រាន់​រូបភាព​បំភ័ន្ត​ភ្នែក​មហាជន​ទេ​ដឹង ព្រោះ​ថា​រូបនេះ​អាច​ជា​រូបថត​នឹង​តារាប្រុស​ថ្មី​នៅក្នុង​ការថតកុន​ថ្មី​របស់​កញ្ញា​ក៏​អាច​ថា​បាន​!»​។

LEAVE A REPLY

Please enter your comment!
Please enter your name here