(ភ្នំពេញ)៖​ តារាសម្តែងស្រីដែលមានរាងតូចច្បឡឹងៗនឹងមានសម្បុរខ្មៅស្រអែមស្រស់ ឌី សូ​នី​តា ស្លុត​ចិត្តនឹង​ខ្លួនឯង​ខ្លាំង​ ពេល​សម្តែង​ក្នុង​ឈុត​ស្លាប់។ ដោយក្នុងនោះនៅលើហ្វេសប៊ុករបស់នាងបានសរសេររៀបរាប់ថា៖

វា​ជា​ហេតុផល​មួយ​ដែល​ខ្ញុំ​មិនដែល​ទទួល​ថត​រឿង​ខ្មោច​ទេ ខ្ញុំ​ដឹង​ថា​មនុស្ស​កើត​ចាស់ ឈឺ ស្លាប់ ជា​រឿង​ធម្មតា​។​ ប៉ុន្តែ​គ្រាន់តែ​ថា​ ពេលមកដល់​ឃើញ​នឹង​ភ្នែក​បែបនេះ ​ក៏មាន​អារម្មណ៍​ពិបាក​និយាយ​ឲ្យ​សម​ណាស់ គ្រាន់តែ​ដឹង​ត្រឹម​ថា​ ឈរ​មើលរូប​ខ្លួនឯង​ភាំង​មួយសន្ទុះ​ដែរ។

ឌី សូ​នី​តា បាន​បន្តថា​ នាង​គេច​ណាស់ ​តែ​នៅតែ​ជួប​ណាស់​ហើយ​ថ្ងៃនោះ​ជា​ថ្ងៃ​ចុងក្រោយ​ នៃ​ការថត​បញ្ចប់រឿង​ផង បញ្ចប់​ទាំង​រូបថត​ទៀត​លោក​ព្រះ​សំខាន់​ថ្ងៃនេះ​អ្នក​ម្តាយ​មកជា​មួយ គាត់​ថា​មកលេង​កូន​ថ្ងៃ​ចុងក្រោយ ​នៃ​រឿង​មកដល់​ឃើញបែបនេះ​ចាំ​អង្កោល​រត់​ទៅ​សុំ​អង្ករ​ពី​លោក​នៅ​ក្នុង​វត្ត​ស្រាប់​យកមក​បញ្ចេរ​អង្ក​កូន​ភ្លាម។

LEAVE A REPLY

Please enter your comment!
Please enter your name here