(ភ្នំពេញ)៖ កញ្ញា សុខ ពិសី ថ្មីៗ​នេះ​បាន​បង្ហាញ​អារម្មណ៍​មិន​សប្បាយចិត្ត​និង​បាន​ជះ​កំហឹង​យ៉ាង​ចាស់ដៃ​ដោយមាន​ចេតនា​សំដៅលើ​បុគ្គល​មួយចំនួន​ដែល​តែងតែមាន​ចរិត​អាត្មានិយម​ដើម្បី​តាម​ផ្ចាញ់ផ្ចាល​សេចក្តីសុខ​របស់​អ្នក​ដទៃ​ដើម្បី​ភាព​សុខសាន្ត​ខ្លួនឯង​។​

​ជាមួយគ្នា​នៃ​ការបញ្ចេញ​សារ​យ៉ាង​ក្តៅគគុក​ពី​សំណាក់​តារាចម្រៀង​សំឡេង​ពីរោះ​ស្រទន់​អង្រួន​បេះដូង​យុវវ័យ​និង​មហាជន ​កញ្ញា សុខ ពិសី នាពេលនេះ​បានធ្វើ​ឲ្យ​អ្នកគាំទ្រ​មួយចំនួន​បង្ហាញ​ការ​ភ្ញាក់ផ្អើល​និង​ចាប់អារម្មណ៍​ខ្លាំង​ខណៈដែល​កន្លងមក​គេ​ពុំ​ធ្លាប់​ឃើញ​តារា​ស្រី​រូបនេះ​បង្ហាញ​អារម្មណ៍​ខឹង​ខ្លាំង​ដូច​ពេល​នេះឡើយ​។​

​ផ្អែក​តាម​សារ​ចេញពី​ដួច​ចិត្ត​ត្បិត​ខឹង​បុគ្គល​មានចិត្ត​អាត្មានិយម​របស់​តារា​ស្រី​រូប​ស្រស់​កញ្ញា សុខ ពិសី បាន​សរសេរ​រៀប​ខ្លី​តែ​បង្កប់​ន័យ​ចាក់​ដោត​បេះដូង​ដូច្នេះ​ថា​ធ្វើជា​មនុស្ស​ សូម​កុំ​អាត្មានិយម ព្រោះ​ភាព​អាត្មានិយម​របស់​អ្នក​នឹង​បំផ្លាញ​អ្នក​ក្នុង​ថ្ងៃ​ណាមួយ​….​។​រហូតមកទល់​ពេលនេះ​គេ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ​ថា​សារ​របស់​តារាចម្រៀង​ស្រី​កញ្ញា សុខ ពិសី ខាងលើនេះ​មាន​ចេតនា​ចង់​សំដៅលើ​បុគ្គល​រូប​ណា​នោះឡើយ​។​

LEAVE A REPLY

Please enter your comment!
Please enter your name here