សេ្នហាគ្មានអីអស្ចារ្យទេ សូមកុំបំផ្លាញខ្លួនឯងដើម្បីស្នេហា

91

កុំ​គិត​ថា​ស្នេហា​ជា​ភាព​រីករាយ​អី ហើយ​ក៏​កុំ​ឃើញ​គូស្នេហ៍​គេ​ល្អ​នឹង​គ្នា យើង​គិត​ថា​ពួក​គេ​អស្ចារ្យ​នោះ។ ការ​ពិត​នៅ​ពី​ក្រោយ​ភាព​ផ្អែមល្ហែម​ដែល​យើង​ឃើញ គេ​មិន​ដឹង​ថា​មាន​រឿង​ឈឺចាប់​ប៉ុណ្ណា​នោះ​ទេ ដូច្នេះ​ហើយ​មុន​ទទួល​យក​នរណា​ម្នាក់​មក​ទុក​ក្នុង​បេះដូង យើង​ត្រូវ​យល់​ពី​រឿង​ទាំង​នេះ​សិន ៖

១. គ្មាន​នរណា​ម្នាក់​អាច​បំពេញ​ចិត្ត​យើង​បាន​គ្រប់​ពេល​ឡើយ ត្រូវ​ចាំ​ថា​គេ​នឹង​មិន​អាច​ធ្វើ​ឲ្យ​យើង​ពេញ​ចិត្ត​គ្រប់​ពេល​ឡើយ ពេល​ខ្លះ​យើង​នឹង​មាន​អារម្មណ៍​ថា​អស់​សង្ឃឹម ខក​ចិត្ត​ ចំពោះ​ស្នេហា​ដែល​អ្នក​ធ្លាប់​តែ​រំពឹង​ថា​វា​នឹង​ល្អ​ប្រសើរ។

២. គេ​មិន​​អាច​ធ្វើ​ឲ្យ​យើង​មាន​សុភមង្គល​រាល់​ថ្ងៃ​ឡើយ កុំ​រំពឹង​ថា​គេ​ជា​មនុស្ស​ដែល​អាច​ផ្ដល់​ស្នាម​ញញឹម​ដល់​យើង​បាន​រាល់​ថ្ងៃ​នោះ មិន​យូរ​ទេ​គេ​ក៏​ជា​មនុស្ស​ដែល​ធ្វើ​ឲ្យ​អ្នក​យំ​ច្រើន​ជាង​គេ​ក៏​មាន។ ត្រូវ​ចេះ​ផ្ដល់​ស្នាម​ញញឹម​ឲ្យ​ខ្លួន​ឯង បើ​គេ​ធ្វើ​ឲ្យ​យើង​ឈឺចាប់។

៣. ការ​ឈ្លោះ​គ្នា ការ​ទាស់ទែង​គ្នានឹង​កើត​ឡើង​បន្ត​បន្ទាប់ ប្រហែល​ពេល​ដែល​ស្រឡាញ់​គ្នា​ដំបូង​អាច​នឹង​មាន​ក្ដីសុខ មាន​ភាព​រីករាយ​ច្រើន ប៉ុន្តែ​យើង​ត្រូវ​ដឹង​ថា​កាន់​តែ​យូរ​កាន់​តែ​ស្មុគស្មាញ​ កាន់​តែ​សោះកក្រោះ ការទាស់ចិត្ត ការ​ខ្វែង​គំនិត​គ្នា ការ​ប្រកាន់​យក​ទោសពៃរ៍​ក៏​កាន់​តែ​មាន​ច្រើន​ឡើង​មិន​ស្រាន្ត។

៤. ត្រូវ​ពង្រឹង​ខ្លួន​ឯង​ឲ្យ​រឹងមាំ និង​ជោគជ័យ​ទោះ​គ្មាន​ស្នេហា​ក៏​ដោយ​ ត្រូវ​បង្វឹក​ខ្លួន​ឯង​ឲ្យ​រឹងមាំ​ព្រោះ​ពេល​ខ្លះ​គេ​អាច​បោះបង់​យើង​កណ្ដាល​ផ្លូវ ដូច្នេះ​ទោះ​គ្មាន​គេ​ក៏​ដោយ​ក៏​យើង​ត្រូវ​ធ្វើ​ឲ្យ​ជីវិត​យើង​រីករាយ និង​ជោគជ័យ​ដែរ។ កុំ​ចំណាយ​ពេល​ឈឺចាប់​ខ្លាំង​ពេក​ជាមួយ​គេ ព្រោះ​យើង​អាច​ស្លាប់​មុន​មើល​គេ​ស្ដាយ​ក្រោយ។

៥. ត្រូវ​គិត​ខ្លួន​ឯង មុន​នឹង​គិត​គេ កុំ​ធ្វើ​អី​ដើម្បី​គេ​ច្រើន​ពេក ព្រោះ​យើង​អាច​នឹង​ភ្លេច​ធ្វើ​អ្វី​ដើម្បី​ខ្លួន​ឯង។ កុំ​ស្រឡាញ់​គេ រហូត​បំផ្លាញ​ខ្លួន​ឯង ដើម្បី​តែ​ចង់​បាន​គេ។ ត្រូវ​ចាំ​ថា​ធ្វើ​អ្វី​ក៏​ដោយ​ត្រូវ​គិត​ខ្លួន​ឯង​មុន​ជានិច្ច ព្រោះ​ពេល​ខ្លះ​គេ​អាច​នឹង​មិន​គិត​ដល់​អ្នក​ផង​ក៏​ថា​បាន។

៦. ត្រូវ​ជ្រើស​រើស​ស្នេហា​ណា​ដែល​រីករាយ​ជាង​គេ​បំផុត ត្រូវ​ជ្រើសរើស​មនុស្ស​ម្នាក់​ឲ្យ​បាន​ខ្ពស់​បំផុត​ក្នុង​តារាង​ជ្រើសរើស​របស់​យើង ព្រោះ​យ៉ាង​ហោច​ណាស់​ក៏​គេ​អាច​មាន​សង្ឃឹម​ថា​នឹង​ផ្ដល់​ក្ដី​សុខ​ឲ្យ​យើង​ច្រើន​ជាង​គេ​ដែរ។ បើ​ដឹង​ខ្លួន​ថា​កំពុង​តែ​ដើរ​ចុះ​ជ្រោះ​ត្រូវ​ដក​ខ្លួន​វិញ​ភ្លាម ព្រោះ​គ្មាន​ពេល​ច្រើន​ទេ​ដែល​យើង​អាច​សប្បាយ​ចិត្ត។ 

ស្នេហា​មិន​មែន​​ដូច​អ្វី​ដែល​យើង​បាន​ប្រាថ្នាឡើយ កាន់​តែ​រំពឹង​ខ្ពស់​យើង​កាន់​តែ​ខក​ចិត្ត​ខ្ពស់៕ ដូច្នេះហើយសូមកុំរំពឹងលើវាខ្លាំងពេក ទើបយើងមិនសូវជាខូចចិត្ត។