(គន្លឹះ)៖ សម័យបច្ចេកវិទ្យាសម័យហ្វេសប៊ុកនឹងយូធូបកំពុងតែវាយលុកនឹងទាក់ទាញចំណាប់អារម្មណ៍មនុស្សជាច្រើនជុំវិញពិភពលោក។ ក្នុងនោះយើងឃើញថាខណៈដែលបច្ចេកវិទ្យាកំពុងតែជឿនលឿនយើងឃើញថាការងារក៏មានច្រើនផងដែរ។ នេះជាឳកាសដ៏ល្អសម្រាប់យុវវជនក្នុងការរៀនជំនាញណាដែលសក្តិសម ហើយអាចប្រើវាជាប្រយោន៍ក្នុងការបង្កើនប្រាក់ចំណូលឲ្យខ្លួនឯងបាន។

ជំនាញដែលយុវវជនគួរតែចាប់អារម្មណ៍ក្នុងនោះរួមមាន ជំនាញ ឌីសាញ ការឌីសាញជាមុខវិជ្ជាមួយដែលត្រូវការគំនិតច្នៃប្រឌិត ហើយជំនាញនេះកំពុងតែត្រូវការអ្នកចេះជាច្រើនក្នុងការបម្រើឲ្យការងារតាមបណ្តាក្រុមហ៊ុន ជាពិសេសសម្រាប់អ្នកដែលលក់តាមអនឡាញក៏ត្រូវការអ្នកឌីសាញក្នុងការធ្វើឲ្យផលិតផលរបស់គេមានការទាក់ទាញពីអតិថិជនផងដែរ។

ជំនាញសរសេរអត្តបទ ឬតែងនិពន្ឋ ការចេះសរសេរអត្តបទដែលមានបង្កប់នៅអត្ថន័យអប់រំល្អៗក្នុងនោះតាមបណ្តាគេហទំព័រ នឹងទស្សនាវដ្តីកំពុងតែត្រូវការអ្នកមានស្នាដៃល្អក្នុងការតែងនិពន្ឋដើម្បីចុះផ្សាយលើគេហទំព័ររបស់ពួកគេ។

ប៉ុន្មានចំណុចនេះជាជំនាញដែលយុវវជនមួយចំនួនគួរតែចាប់អារម្មណ៍ជាជាងចំណាយពេលលេងហ្គេម នឹងអូសហ្វេសប៊ុកចុះឡើងហើយខាតពេលវេលាដោយមិនបានទទួលផលចំណេញអ្វីមកខ្លួនឯងសោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here