លន់ ដាណេ សើម​មាត់​សើ​មក ពេល​សម្ដែង​ប៉ះនាយ ពែកមី

0
672

តារាចម្រៀង និងជាតារាកំប្លែងល្បីឈ្មោះ កញ្ញា លន់ ដាណេ បានចេញទៅសម្ដែងនៅក្នុងប្រទេសអូស្ត្រាលី។ បើទោះអំឡុងទៅដល់ មានការសម្ដែងរបស់សិល្បករច្រើនក្រុម តែគេនៅកត់សម្គាល់ថា សន្ទុះគាំទ្ររបស់កញ្ញា ដែលបានចាប់ដៃជាមួយនាយពែកមី គឺនៅតែខ្លាំង។

ការចេញសម្ដែងរបស់ ដាណេ នៅក្នុងប្រទេសអូស្ត្រាលីលើកនេះ គឺជាលើកទី២ បន្ទាប់ពីធ្លាប់បានទៅសម្ដែង យ៉ាងជោគជ័យ កាលពីឆ្នាំ២០០៤ម្ដងហើយ។ កញ្ញា និងនាយពែកមី នឹងត្រូវត្រឡប់មកវិញ នៅថ្ងៃទី១៩ ខែ១១ ដោយតាមគម្រោងនឹងមិនមានការពន្យារពេលសម្ដែងនោះទេ បើទោះជាមានការស្នើសុំពីខាងស្ពន់ស័រក្ដី។

លន់ ដាណេ និយាយថា នាងត្រូវបានគេអញ្ជើញឲ្យចេញសម្ដែងក្រៅស្រុកជាយូរមកហើយ ប៉ុន្តែមកពីរកពេល ទទួលមិនបានសោះ ទើបនាងទើបតែបានទទួលការសម្ដែង នៅអូស្ត្រាលីនៅក្នុងពេលនេះ។ នាងថា មកដល់ អូស្រា្តលី ទទួលបានការស្វាគមន៍មិនតិចទេ ដោយការចេញសម្ដែងម្ដងៗ គឺមានបងប្អូនខ្មែរច្រើនមកទិញសំបុត្រ ទស្សនា ហើយរាំលេងសប្បាយៗជាមួយក្រុមនាង។

ពាក់ព័ន្ធនឹងការលើកឡើងថា លន់ ដាណេ បើទោះជាកើនវ័យពីមួយឆ្នាំទៅមួយឆ្នាំ ប៉ុន្តែកាន់តែស្រស់ស្អាត សាច់ឈាមភ្លឺថ្លា នាងបញ្ជាក់ថា មិនបានទៅសម្ងំកែកុននោះ ប៉ុន្តែបណ្ដាលមកពីនាងសប្បាយចិត្ត នឹងការងារ សិល្បៈកាក់កបជាងមុន ហើយមានរបៀបថែទាំសម្រស់ផង ទើបមើលទៅគេថា នាងស្អាតដោយសារកែកុន។ នាងក៏ប្រកែកថា មិនទាន់មានបុរសបណ្ដូលចិត្តឃុំគ្រងបេះដូងនៅឡើយ ដោយនាងបង្ហើបថា មានអ្នកស្រឡាញ់ច្រើន តែស្ថិតក្នុងការពិចារណា៕ ប្រភព៖ KhmerTalking

LEAVE A REPLY

Please enter your comment!
Please enter your name here