ជួយស៊ែរយកតែបុណ្យទៅ! ដំណឹងបាត់ក្មេងស្រីអាយុ១៥ឆ្នាំ

0
733

កំពង់ស្ពឺ ៖ កម្លាំងប៉ុស្តិ៍ត្រែងត្រយឹង បានទទួលពាក្យបណ្តឹងពីឈ្មោះ ជា ចំរើន ភេទស្រី អាយុ៤៦ឆ្នាំ នៅភូមិទី៣ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីបាត់កូនស្រីរបស់គាត់ នៅថ្ងៃទី៣០ កញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៩ និង៣០នាទីព្រឹក។ ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ប៊ូ ស្រីពៅ ហៅម៉ីម៉ី អាយុ១៥ឆ្នាំ នៅភូមិខាងលើ ដែលបានបាត់ចេញពីផ្ទះកាលពីថ្ងៃទី២៩ កញ្ញា ឆ្នាំ២០១៩ុ។

វេលាម៉ោងប្រហែល ១រសៀល មិនដឹងជាទៅទីណាដោយជិះម៉ូតូ១គ្រឿងម៉ាក ZoomerX ពណ៌សលាយទឹកក្រូច ស្លាកលេខភ្នំពេញ.1GI.6488។ ករណីខាងលើសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ត ហើយបើបងប្អូនណាប្រទះឃើញសូមមេត្តាទំនាក់ទំនងទៅប៉ូលិសប៉ុស្តិ៍ត្រែងត្រយឹងដោយអនុគ្រោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here