ខេត្តកោះកុងជាខេត្តមួយដែលមានសក្កដានុពលខ្លាំងខាងវិស័យទេសចរហើយក៏ជាតំបន់មួយដែលប្រមូលផ្តុំទៅដោយការអភិវឌ្ឍសឹងតែគ្រប់វិស័យដែលជាហេតុធ្វើឲ្យអ្នកវិនិយោគគិនទាំងខ្មែរនឹងបរទេសបាននាំគ្នាចាប់អារម្មណ៍ទៅនឹងខេត្តមួយនេះ។ ក្នុងឆ្នាំ ២០១៩ នេះយើងតាមការសង្កេតយើងឃើញថាខេត្តមួយនេះមានកំណើននឹងការសាងសងអាគារធំៗជាច្រើនកន្លែង ក្នុងនោះមានតំបន់សេដ្ឋចិន នឹងមានគម្រោងរបស់ជប៉ុនជាច្រើនទៀត ។ ក្នុងនោះផងដែរយើងក៏ឃើញថារាជរដ្ឋាភិបាលបាននឹងកំពុងអភិវឌ្ឍខេត្តមួយនេះឲ្យទៅជាតំបន់ដែលមានទាំងការវិនិយោគធំទៀតផង។

ជាក់ស្តែងក្នុងឳកាសពីពិធីបុណ្យភ្ជុំបិណ្យើងបានកត់សម្គាល់ឃើញថាមានបងប្អូនខ្មែរយើងជាច្រើនរួមទាំងភ្ញៀវបរទេសមួយចំនួនទៀតបានមកលេងកម្សាន្តនៅលើទឹកដីខេត្តនេះ​ លេងទឹកសមុទ្រយ៉ាងសប្បាយរិករាយ។ កន្លងមកដូចដែលប្រិយមិត្តរបស់គេហទំព័រស្អាងស្នេហ៍បានជ្រាបខ្លះៗមកហើយពីការចុះផ្សាយ និយាយរៀបរាប់ពីឆ្នេរនេសាទ ដែលស្ថិតនៅក្នុងខេត្តកោះកុង ស្រុកស្រែអំបិល ទាក់ទងទៅនឹងសម្រស់ឆ្នេរនឹងទេសភាពបែបធម្មជាតិបានទាក់ទាញអារម្មណ៍អ្នកដែលមកកម្សាន្តនៅឆ្នេរនេះឲ្យសប្បាយរំសាយអស់នៅទុក្ខសោកសៅចេញពីអារម្មណ៍ដោយសារតែសម្រស់ដ៏ស្រស់ស្អាតរបស់ឆ្នេរនេសាទមួយនេះ។

តាមរយៈវីដេអូដែលម្ចាស់ផេក ឆ្នេរនេសាទ Nesat Beach បានថតនឹងបង្ហោះចែកចាយយើងកាន់តែឃើញកាន់តែច្បាស់ថាឆ្នេរនេសាទមួយនេះកំពុងតែល្បីនឹងមានអ្នកចង់ទៅលេងកម្សាន្តកាន់តែច្រើន ដោយក្នុងវីដេអូនេះយើងឃើញមានមនុស្សម្នារជាច្រើនបាននឹងកំពុងលេងទឹកនឹងញុាំអីជុំគ្នាលក្ខណៈជាគ្រួសារ នឹងជាក្រុមការងារក្នុងទឹកមុខញញឹមពព្រាយតែម្តង។

អ្វីដែលសំខានឆ្នេរមួយនេះទៅថ្ងៃខាងមុខនឹងមានកំណើនភ្ញៀវទៅលេងកាន់តែច្រើនកុះកុរមិនខាននោះទេហើយជាពិសេសអ្នកជំនាញខាងវិស័យទេសចរបានបង្ហើបឲ្យដឹងថាតំបន់មួយនេះនឹងក្លាយទៅជាតំបន់ទេសចរដែលមានឆ្នេរស្អាតប្រចាំនៅខេត្តកោះកុងនេះតែម្តង។

សូមទស្សនាកម្រងរូបភាពនឹងវីដេអូខាងក្រោមនេះទាំអស់គ្នា!

ឆ្នេរនេសាទ​ យេីង​ហ្នឹង​សប្បាយ​ណាស់

Gepostet von ឆ្នេរនេសាទ Nesat Beach am Samstag, 28. September 2019

Gepostet von ឡាយ តាំ ស្រលាញ់សន្តិភាព am Samstag, 28. September 2019

Gepostet von ឆ្នេរនេសាទ Nesat Beach am Samstag, 28. September 2019

LEAVE A REPLY

Please enter your comment!
Please enter your name here