មើលឡើងភ្លឹក! វីរៈនិច្ច ស្រស់ស្អាត​ខ្លាំងជាមួយនឹងស្ទាយ៍វាលដើមទ្រូង

0
1473

គ្រប់តារាៗទាំងអស់សុទ្ឋតែមានចំណុចដែលគួរឲ្យចាប់អារម្មណ៍នឹងទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្ររៀងៗខ្លួន។ ដោយឡែកកញ្ញា វីរៈនិច្ច បន្ទាប់ពីបានចូលប្រឡូកក្នុងវិស័យសិល្បៈប៉ុន្មានឆ្នាំនេះយើងឃើញថាជីវិតរបស់នាងប្រែប្រួល១៨០ ដឺក្រេតែម្តង ទាំងរូបសម្រស់ក៏ស្រស់ស្អាត ហើយអ្វីដែលកាន់តែពិសេសទៀតនោះគឺអ្នកមានឡានផ្ទាល់ខ្លួនហើយតម្លៃវិញក៏ថ្លៃកប់ពពកផងដែរ។

ទាក់ទងទៅនឹងកញ្ញា វីរៈនិច្ច ត្រូវបានអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍ទៅលើបទចម្រៀងដែលនាងច្រៀង ហើយចេញបទថ្មីៗម្តងៗតែងតែមានការគាំទ្រយ៉ាងខ្លាំង។ ក្នុងនោះក៏មានស្ទាយ៍ស្លៀកពាក់ ការលេងខ្លួនបែបតារា K-POP ក៏មានការចាប់អារម្មណ៍លើរូបនាងផងដែរ ជាក់ស្តែងរូបភាពប៉ុន្មានសន្លឹករបស់តារាស្រីរូបនេះកំពុងតែធ្វើឲ្យហ្វេនៗមួយចំនួនជាពិសេសប្រុសៗសម្លឹងនាងមិនដាក់ភ្នែកនោះទេ។

កន្លងមកយើងធ្លាប់ដឹងហើយថាអ្នកសិល្បៈបើនិយាយចំពោះតារាស្រីក្រៅពីមានសម្លេងច្រៀងពិរោះនឹងទទួលបានការពេញចិត្តពេញថ្លើមពីទស្សនិកជនហើយនោះនៅមានចំណុចមួយទៀតនោះគឺរូបសម្រស់នេះតែម្តង ។

រូបភាពកញ្ញា វីរៈនិច្ច ក្នុងឈុតសិចស៊ីបន្តិច បញ្ចេញល្វែងខាងលើតិចកំពុងតែត្រូវបានអ្នកគាំទ្រលាន់មាត់សរសើរថាស្រស់ស្អាតខ្លាំងពេលដែលនាងសិចស៊ីបែបនេះ។ បូករួមនឹងរូបរាងដ៏ស្រឡូនរបស់នាងទៀតនោះធ្វើឲ្យអ្នកគាំទ្រសម្លឹងហើយសម្លឹងទៀតព្រោះតែស្រលាញ់នឹងខ្នក់ខ្នាញ់នាងជាពន់ពេក។

សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា!

LEAVE A REPLY

Please enter your comment!
Please enter your name here