កែប៖ កាលពី២៨ កញ្ញា​ ឆ្នាំ២០១៩ នៅឆ្នេកែប បង្កការភ្ញាក់ផ្អេីលយ៉ាងខ្លាំង ដែលអ្នកលក់នៅទីនោះកោរភ្ញៀវមិនដាក់ទឹកដែលធ្វេីឲ្យភ្ញៀវទៅលេងនៅទីនោះ នាំគ្នាផ្ទុះការតវ៉ា និងបានថតបង្ហោះ ដេីម្បីឲ្យបងប្អូនអ្នកលេងហ្វេសប៊ុកទាំងអស់ បានមេីលហេីយ ពិចារណាទាំងអស់គ្នា។

ខេត្តកែបតូបអង្គុយតម្លៃ៥០$​ ថ្លៃកប់ពពក​ ខណះម្ចាស់តូបបង់ឲ្យអាជ្ញាធរនិងមន្ទីរទេសចរណ៍​ច្រេីនដូចគ្នា(មោះមកទស្សនាផ្ទាល់ពីទិដ្ធភាពកាលពី28 កញ្ញា​ ឆ្នាំ2019នៅឆ្នេកែប ដែលអ្នកលក់នៅទីនុះកោរមិនដាក់ទឹកហេីយពិចារណាទាំងអស់គ្នា ដំបូងឡេីយវាថាតូបតំលៃ50000៛ តែទាល់កម្មង់ម្ហូបវាប្រាំមុខហ្វ្រីតូប ដោយតំលៃម្ហូបមួយមុខ60000៛ចឹងតែបេីកម្មង់ក្រោមប្រាំមុខតូបមួយ50000៛ ដល់តែពេលចុងក្រោយវានិយាយខ្លួនឯងដូចក្នុងវីដេរអូ​ ថាបេីអង្គុយមិនកម្មង់ម្ហូបហាងវា ត្រូវបង់ថ្លៃតូប50$​ បេីមិនជឿរមេីលវីដេរអូអោយចប់ មិនតែប៉ុណ្នោះ បេីភ្ញៀវណាចូលអង្គុយហេីយ ដេីរចេញវាគំរាមថាត្រូវតែបង់ថ្លៃតូប50$ដែរ តេីខាងមន្ទីទេសចរណ៍ខេត្រកែបមានមេីលឬទេអស់លោក កុំអោយស្អុយអោយសោះណាមិនត្រឹមតែប៉ុណ្នោះ ពេលភ្ញៀវនុះគាត់អញ្ជេីញចេញទៅ ម្ចាស់ហាងសុតតែយកអង្ករមកក្រវាសចេញទៀតផងពិចារណាផងខាងអស់លោកខេត្តកែប គួរគិតថាអស់លោកជាអាជ្ញាធរដែនដី មិនថាយ៉ាងមិចទេតែអោយវាសមរម្យបន្តិចទៅ​។) នេះជាសារបស់ភ្ញៀវទេសចរណ៍​ ប្រភព​ បង​ គជ់

Gepostet von FK News Media am Sonntag, 29. September 2019

បេីតាមការឲ្យដឹងពីភ្ញៀវទៅអង្គុយលេងនៅតូបនោះ បានប្រាប់ថា ដំបូងឡេីយម្ចាស់តូបថាតូបអង្គុយតំលៃ50000៛ តែទាល់កម្មង់ម្ហូបប្រាំមុខទេីបហ្រ្វីតូបឥតគិតថ្លៃ ដោយតំលៃម្ហូបមួយមុខ60000៛ ចឹងតែបេីកម្មង់ក្រោមប្រាំមុខតូបមួយ50000៛ ដល់តែពេលចុងក្រោយម្ចាស់តូបនិយាយខ្លួនឯងដូចក្នុងវីដេរអូ​ថា បេីអង្គុយមិនកម្មង់ម្ហូបម្ចាស់ហាងទេ ត្រូវបង់ថ្លៃតូប50$​។

បេីភ្ញៀវណាចូលអង្គុយហេីយ ដេីរចេញវិញ គេគំរាមថាត្រូវតែបង់ថ្លៃតូប 50$ ដែរ។ មិនត្រឹមតែប៉ុណ្ណោះ បេីមេីលសកម្មភាពក្នុងវីឌីអូរជាក់ស្តែង ពេលភ្ញៀវនោះគាត់ដេីរចេញពីតូបមិនទាន់ផុតផង ស្រាប់តែម្ចាស់ហាង យកអង្ករមកក្រវាសចេញ ដូចជាដេញគ្រោះចង្រៃទៀតផង ដែលទង្វេីនេះ មិនគួរគប្បីចំពោះភ្ញៀវឡេីយ  វានឹងក្លាយជាទម្លាប់អាក្រក់ទៅថ្ងៃមុខពេលដែលរូបគាត់មិនពេញចិត្ត ឬមានបញ្ហាជាមួយភ្ញៀវដទៃទៀត តែក្រឡេកទៅភ្ញៀវវិញក៏មិនគួរជេម្រាយគាត់ដែរ បេីដឹងថាតូបគាត់ថ្លៃ គួរតែដេីរចេញ និងប្រេីពាក្យសមគួរជាងនេះ។ ទោះជាយ៉ាងណា ខ្មែរស្រឡាញ់ខ្មែរ ត្រូវចេះយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក មិនត្រូវឈ្លោះគ្នាបង្កហឹង្សា ឬជេប្រទេចគ្នាឡេីយ ។ 

ពាក់ព័ន្ធរឿងរ៉ាវនៅខេត្តកែបនេះ កន្លងមកខាងម្ចាស់តូបក៏ធ្លាប់ធ្វេីសុីភ្ញៀវពីមុនផងដែរ  តែដល់ពេលគេថា ហេតុអ្វីថ្លៃខ្លាំងម្លេះ?  ម្ចាស់តូបឆ្លើយថា ត្រូវតែយកថ្លៃចឹងបានរួចខ្លួន ព្រោះខែបុណ្យទានម្តងៗត្រូវបង់អោយម្ចាស់ភាស៊ី​ បង់អោយអាជ្ញាធរ​ និងខាងទេសចរណ៍រាប់ពាន់ដុល្លា​ ចឹងហេីយបានគាត់យកថ្លៃ​ បេីមិនបង់ទេ គាត់អត់បានលក់​ ហេីយមានអ្នកផ្សេងគេលក់។ 

ជុំវិញរឿងម្ចាស់តូបកាប់សុីភ្ញៀវនេះ តេីខាងមន្ទីរទេសចរណ៍ខេត្តកែបមានបានមេីល និងដឹងឬទេ? 

ករណីនេះមហាជនចង់ឲ្យស្ថាប័ន្ធពាក់ព័ន្ធជួយមានចំណាត់ការ ធ្វើយ៉ាងណា កុំឲ្យគេថា ទាល់តែពលរដ្ឋរិះគន់ខ្លាំងៗហេីយ ទេីប អាជ្ញាធរនាំគ្នាហេីបគូថ!!!

ខេត្តកែបតូបអង្គុយតម្លៃ៥០$​ ថ្លៃកប់ពពក​ ខណះម្ចាស់តូបបង់ឲ្យអាជ្ញាធរនិងមន្ទីរទេសចរណ៍​ច្រេីនដូចគ្នា(មោះមកទស្សនាផ្ទាល់ពីទិដ្ធភាពកាលពី28 កញ្ញា​ ឆ្នាំ2019នៅឆ្នេកែប ដែលអ្នកលក់នៅទីនុះកោរមិនដាក់ទឹកហេីយពិចារណាទាំងអស់គ្នា ដំបូងឡេីយវាថាតូបតំលៃ50000៛ តែទាល់កម្មង់ម្ហូបវាប្រាំមុខហ្វ្រីតូប ដោយតំលៃម្ហូបមួយមុខ60000៛ចឹងតែបេីកម្មង់ក្រោមប្រាំមុខតូបមួយ50000៛ ដល់តែពេលចុងក្រោយវានិយាយខ្លួនឯងដូចក្នុងវីដេរអូ​ ថាបេីអង្គុយមិនកម្មង់ម្ហូបហាងវា ត្រូវបង់ថ្លៃតូប50$​ បេីមិនជឿរមេីលវីដេរអូអោយចប់ មិនតែប៉ុណ្នោះ បេីភ្ញៀវណាចូលអង្គុយហេីយ ដេីរចេញវាគំរាមថាត្រូវតែបង់ថ្លៃតូប50$ដែរ តេីខាងមន្ទីទេសចរណ៍ខេត្រកែបមានមេីលឬទេអស់លោក កុំអោយស្អុយអោយសោះណាមិនត្រឹមតែប៉ុណ្នោះ ពេលភ្ញៀវនុះគាត់អញ្ជេីញចេញទៅ ម្ចាស់ហាងសុតតែយកអង្ករមកក្រវាសចេញទៀតផងពិចារណាផងខាងអស់លោកខេត្តកែប គួរគិតថាអស់លោកជាអាជ្ញាធរដែនដី មិនថាយ៉ាងមិចទេតែអោយវាសមរម្យបន្តិចទៅ​។) នេះជាសារបស់ភ្ញៀវទេសចរណ៍​ ប្រភព​ បង​ គជ់

Gepostet von FK News Media am Sonntag, 29. September 2019

LEAVE A REPLY

Please enter your comment!
Please enter your name here