ចង់ធ្វើឲ្យការចង់ចាំរបស់អ្នកបានល្អដែរឬទេ?​

192

(សុខភាព)៖ ការភ្លេចភ្លាំងនរណាៗក៏ធ្លាប់ជួបប្រទះដែរ យើងមកសាកអនុវត្តតាមវិធីល្អទាំងនេះ ។ ទម្លាប់ល្អៗទាំងនេះអាចជួយបានច្រើនការដែលមានការចងចាំល្អអាចជំរុញដល់ជីវិតរស់នៅកាន់តែ ប្រសើរជាពិសេសវា នឹងបង្កើន ដល់ជំនាញមុខងារដែលធ្វើសព្វថ្ងៃផង និងប្រាក់ចំណូលផង។ ដូច្នេះខ្ញុំសូម ណែនាំនូវទម្លាប់ងាយៗមួយចំនួនដើម្បីសម្រួលដល់ការចងចាំរបស់អ្នកជាពិសេសបង្កើនភាពឆ្លាតវៃនិងបង្ការបញ្ហា ផ្លូវចិត្ត បានទៀតផង។

១. ត់រាល់ថ្ងៃ ខណៈពេលដែលការរត់រាល់ថ្ងៃមានអត្ថប្រយោជន៍ ចំពោះសុខភាពច្រើនវាក៏អាចជំរុញដល់ការចងចាំ និងការសិក្សាបាន។ ដូច្នេះចូរកំណត់គោលដៅមួយដោយធ្វើយ៉ាងណារត់ឲ្យបាន៣០នាទីជា រៀងរាល់ថ្ងៃដើម្បី ជំរុញដល់អត្ថប្រយោជន៍ផ្លូវចិត្ត។ ក្រៅពីនេះអ្នកក៏អាចយកបទចម្រៀងដែល ចូលចិត្តស្តាប់បណ្តើរដើម្បីបង្កើន អារម្មណ៍នៃការរត់ផង។

២. ចូរញ៉ាំម្ទេសក្រហមខ្លះផង ម្ទេសក្រហមៗមានសារធាតុ Apigenin ហើយអាចជួយបង្កើនការចងចាំនិង ប្រឆាំងជំងឺភ្លេចភ្លាំងពេល ចាស់ជរាបានទៀតផង។

៣. បរិភោគបន្លែពណ៌បៃតង ដោយយោងទៅតាមអ្នកស្រាវជ្រាវជនជាតិអាមេរិកបានរកឃើញថាការបញ្ចូលស្ពៃស្ពីណាច ឬ ត្រកួតទៅក្នុង របបអាហារអាចជួយសម្រួលដល់ សមត្ថភាព នៃភាពឆ្លាតវ៉ៃ និងផ្លូវចិត្តបាន។ តាមរយៈការ ញ៉ាំបន្លែពណ៌បៃតង បែបនេះ ក៏អាចបង្ការជំងឺភ្លេចភ្លាំងបានដែរ។

៤.គេងឲ្យបាន៨ម៉ោងជាទៀងទាត់ អ្នកវិទ្យាសាស្ត្រខាងសរសៃប្រសាទមកពីមន្ទីរពេទ្យ Brigham and Women’s Hospital និយាយថាការ គេងដ៏ល្អមួយអាចជួយពង្រឹងដល់ការចងចាំជាច្រើនប្រភេទខុសៗគ្នា៕