មនុស្សដែលចូលចិត្តផុសដ្រាម៉ាលើហ្វេសប៊ុកជាមនុស្សអាត្មានិយម

33

មនុស្សជាច្រើនបានប្រើបណ្តាញសង្គមហ្វេសប៊ុកក្នុងទម្រង់ផ្សេងៗគ្នា អ្នកខ្លះប្រើជាប្រយោជន៍ឲ្យកើតជាលុយ ហើយអ្នកខ្លះទៀតប្រើវាដើម្បីបំផ្លាញខ្លួនឯងទៅវិញ។ រាល់ការបង្ហោះនៅលើហ្វេសប៊ុកសុទ្ឋតែជាការចែករំលែក ក្នុងនោះមានព័ត៌មានពិតនឹងព័ត៌មានមិនពិត ដូច្នេះមុននឹងជឿគួរតែពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ។

ដោយឡែកក្នុងនោះយើងឃើញមានមនុស្សមួយប្រភេទចូលចិត្តយករឿងខ្លួន ឯង ទៅហែកប្រាប់គេឯងចូលចិត្តផុសដ្រាម៉ារឿងអត់ប្រយោជន៍ជាច្រើន អ្នកខ្លះសិចស៊ីលេចលើលេចក្រោម បង្ហាញអារម្មណ៍មិនសប្បាយចិត្តប្រាប់គេឯងខ្ញុំនៅតែឆ្ងល់ តើអ្នកទាំងនោះផុសបែបនោះចង់បានអ្វីមកវិញ? ចង់ទាញការចាប់អារម្មណ៍ពីមនុស្សដែលខ្លួន€ងស្រលាញ់ឬយ៉ាងណា?

 ពេលខ្លះឃើញសារទាំងនោះហើយពិតជាធុញខ្លាំងណាស់សម្រាប់ខ្ញុំ គ្រាន់តែខ្លួន€ងមិនសប្បាយចិត្ត អន់ចិត្តនឹងរឿងអ្វីមួយក៏ផុសឲ្យគេដឹងដែរ ចង់ញុំានេះ ចង់ញុំានោះ ចង់ទៅកន្លែងនេះ កន្លែងនោះ ចុះម៉េចក៏មិនទៅចាំបាច់ប្រាប់គេធ្វើអី ម៉េចខ្លាចគេមិនដឹងមែន? អត់យល់ នេះហើយជាហេតុផលដែលខ្ញុមិនសូវជាមាន Friend ហ្វេសប៊ុកច្រើនដូចគេ។ មាន Friend ហ្វេសប៊ុកច្រើនធ្វើអី ច្រើនតែចំនួនតែភាគច្រើនអត់ប្រយោជន៍ ខ្ញុំមិនចង់បានការចុច Like នឹង Comment ពីមនុស្សដែលធ្វើអ្វីចង់ទាញការចាប់អារម្មណ៍ពីអ្នកណាឡើយ ខ្ញុំរាប់អានមនុស្សខ្ញុំចង់ឲ្យទំនាក់ទំនងដែលខ្ញុំមានធ្វើឲ្យខ្ញុំរីកចម្រើន នឹងអ្នកដែលស្គាល់ខ្ញុំគេរីកចម្រើនទៅថ្ងៃមុខដូចគ្នា។

ខ្ញុំដឹងថាវាជាសិទ្ឋរបស់គេ ក្នុងការផុស តែពេលខ្លះវាអត់ប្រយោជន៍ ពេលដែលខ្ញុំចូលហ្វេសប៊ុកម្តងៗ ខ្ញុំចង់ឃើញអ្វីដែលថ្មី អ្វីដែលអាចធ្វើឲ្យខ្ញុំរៀនសូត្របាន ហើយរីកចម្រើននៅការគិត មិនមែនឃើញផុស ដ្រាម៉ា ផុសគ្មានអត្ថន័យ នោះទេ ចំពោះខ្ញុំ វាអត់ប្រយោជន៍ តែចំពោះអ្នកដែលផុសទាំងអស់នោះគេគិតថាមានប្រយោជន៍វាជារឿងរបស់គេ។ នេះខ្ញុំគ្រាន់តែនិយាយពីអារម្មណ៍ខ្ញុំតែប៉ុណ្ណោះសង្ឃឹមថាអ្នកមិនប្រកាន់ តែសាកគិតមើលវាបានអ្វីមកវិញជាប្រយោជន៍ដល់អ្នកដែរឬទេ? ខាត់ពេល អស់ថ្មទូរសព្ទ័ អស់ថ្លៃ Internet ជាដើម។ សូមប្រើទូរស័ព្ទរបស់អ្នក នឹងបណ្តាញសង្គមហ្វេសប៊ុកឲ្យកើតជាប្រយោជន៍ដល់ខ្លួន€ងនឹងមនុស្សដែលអ្នកបានស្គាល់។

ភាគច្រើនណាស់នៅលើហ្វេសប៊ុកអត្តបទព័ត៌មានអប់រំ ចំណេះដឹងសុខភាព មិនសូវជាមានអ្នកចូលចិត្តមើលនោះទេ។ ក៏ប៉ុន្តែបើព័ត៌មានបែកធ្លាយ សិចស៊ី ចូលចិត្តណាស់អាខាងវែកញ៉ែករកខុសរកត្រូវ។ បើនិយាយពីអ្នកចូលចិត្ត ផុសដ្រាម៉ាលើហ្វេសប៊ុកជាប្រភេទមនុស្សដែលគ្មានក្តីសុខឲ្យខ្លួនឯងនោះទេ អ្នកទាំងអស់នោះបានផ្ញើរក្តីសុខរបស់ខ្លួនទៅលើអ្នកដទៃឬមនុស្សដែលពួកគេបានស្រលាញ់។ ឲ្យតែពួកគេមិនសប្បាយចិត្តនឹងរឿងអ្វីមួយ ឬ អាក់អន់ចិត្តនឹងនរណាម្នាក់គេនឹងយកអារម្មណ៍របស់គេមកសរសេរប្រាប់គេ€ងភ្លាម នេះបញ្ជាក់ថាគេជាមនុស្សដែលទន់ខ្សោយនឹងអត់បំផុត។

សូមពិចារណាតាមការគួរ!