(ភ្នំពេញ)៖ ទំនាក់ទំនងស្នេហារវាងកញ្ញា ម៉ាក សែនសូនីតា ជាមួយនឹង លោក ប៉ុល វិបូ អតីតអគ្គនាយករងស្ថានីយទូរទស្សន៍ CTN និងជាម្ចាស់ផលិតកម្ម Angkor picture ត្រូវបានមហាជនដឹងថា មានរយៈពេលច្រើនឆ្នាំមកហើយ ដោយរហូតមកទល់នឹងពេលនេះ អ្នកទាំងពីរក៏បានប្រកាសជាសាធារណៈ ផងដែរ។

ហើយអ្វីដែលមហាជនចាប់អារម្មណ៍ពេលនេះ គឺម៉ាក សែនសូនីតា និងគូស្នេហ៍ ធ្លាយនូវដំណឹងចូលរោង ការក្នុងខែតុលាខាងមុខនេះ អ្វីដែលពិសេសសម្រាប់ភ្ញៀវកិត្តិយស ដែលនឹងត្រូវចូលរួមក្នុងកម្មវិធីរបស់នាង គឺមានទាំងតារាល្បីៗមកពីថៃ និងអ្នកជំនួញជាច្រើនទៀត។

ប្រភពច្បាស់ការណ៍បានបង្ហើបថា បច្ចុប្បន្ននេះ ម៉ាក សែនសូនីតា និងអនាគតស្វាមីកំពុងតែនៅប្រទេសថៃ ដើម្បីអញ្ជើញមិត្តភក្តិអ្នកជាអ្នកជំនួញ និងតារាល្បីៗនៅថៃ ដើម្បីចូលរួមថ្ងៃពិសេសរបស់នាង។ សម្រាប់ថ្ងៃមង្គលរបស់តារាស្រីដួងនេះ នឹងធ្វើឡើងនៅខែតុលា ខាងមុខនេះ តែមិនទាន់ដឹងនៅឡើយទេ ថានៅថ្ងៃណា ហើយអញ្ជើញភ្ញៀវចូលរួមប៉ុន្មានតុនោះទេ។ បើតាមដឹង ម៉ាក សែនសូនីតា ប្រហែលមិនហៅភ្ញៀវតិចនាក់នោះទេ ព្រោះតារាស្រីរូបនេះ ស្គាល់ទាំងអ្នកជំនួញ និងតារាល្បីទាំងក្នុង និងក្រៅប្រទេស។

យើងណាមិញក្នុងនោះក៏មានអ្នកគាំទ្រជាច្រើនបានអបអរនឹងដំណឹងមួយនេះផងដែរហើយម្នាក់ៗក៏បានសរសេរសារជូនពរឲ្យអ្នកទាំងពីរបានចូលរោងការជាមួយគ្នាឆាប់ៗ ក្រែងទុកយូរជូរផ្អូមដូចពាក្យចាស់ៗតែងតែនិយាយតៗគ្នា។

LEAVE A REPLY

Please enter your comment!
Please enter your name here