ភ្នំពេញ៖ ជាដំណឹងល្អសម្រាប់ស្រ្តីដែលមានបញ្ហារោគស្ត្រី ពិសេស ជំងឺមហារីក អាចទៅពិនិត្យ និងពិគ្រោះ ក៏ដូចជាព្យាបាលដោយមិនអស់ថ្លៃ នៅមន្ទីរពេទ្យស្ត្រីនគរទេព ដែលមានទីតាំ ង នៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ នេះ បើតាមការបញ្ជាក់ របស់លោកស្រីវេជ្ជបណ្ឌិត ខៀវ សិរី វុឌ្ឍា ទីប្រឹក្សា ក្រសួងកិច្ចការនារី និងជាទីប្រឹក្សា នៅមន្ទីរពេទ្យស្រ្តីនគរទេព ។ 

លោកស្រីវេជ្ជបណ្ឌិត បានឱ្យដឹងទៀតថា ចំពោះអ្នក ដែលអាចទៅព្យាបាលជំងឺដោយឥតគិតថ្លៃ នៅ មន្ទីរពេទ្យស្ត្រីនគរទេព ទាល់តែមានប័ណ្ណក្រីក្រ ដែ លចេញដោយរដ្ឋាភិបាលតែប៉ុណ្ណោះ ។ សម្រាប់អ្នក គ្មានប័ណ្ណ ខាងមន្ទីរពេទ្យ គិតតម្លៃដូចពេទ្យរដ្ឋវិញ ព្រោះថាតម្លៃដូចមន្ទីរពេទ រដ្ឋប្រជាជនគឺអាចមានលទ្ធភាពពិនិត្យបាន ។

ការមិនយកថ្លៃពិនិត្យ និងព្យាបាលជំងឺចំពោះស្រ្តី ក្រីក្រ ដែលខ្វះលទ្ធភាពនេះ ដើម្បីលើកកម្ពស់ការគាំពារសុខភាពស្រ្តី នៅកម្ពុជា ឱ្យកាន់តែប្រសើរឡើង ។ ក្នុងនោះដែរលោកស្រី ខៀវ សិរីវុឌ្ឍា បានឱ្យជា ដំបូន្មានស្ត្រីថា បើមានរោគសញ្ញាឈឺចាប់ផ្សេងៗ នៅ បរិវេណពោះ ទ្វារមាស សុដន់ ឬក៏មានអាការៈ ធ្លាក់ស រដូវមកមិនទៀង បាត់រដូវ អស់រដូវ និងបញ្ហាដទៃទៀត

គួរតែទៅពិគ្រោះជាមួយពេទ្យឱ្យបានលឿនបំផុត ដើម្បីកុំឱ្យស្ថានភាពវិវត្តធ្ងន់ទៅៗ ហើយពេលរកឃើញនៅដំណាក់កាលស្រាលៗ អាចជួយឱ្យយើង ព្យាបាល ឬទប់ស្កាត់ទាន់ពេល។ លោកស្រី ខៀវ សិរីវុឌ្ឍា បញ្ជាក់ថា “ សម្រាប់អ្នកគ្មានបញ្ហារោគស្ត្រី ក៏កុំ ធ្វេសប្រហែសដែរ គួរតែពិនិត្យសុខភាពផ្នែករោគស្ត្រី ឱ្យបានយ៉ាងហោចណាស់ មួយ ឬ ពីរឆ្នាំម្ដង ដើម្បីតាមដាន និង ច្បាស់ក្នុងចិត្តថា យើងមានសុវត្ថិភាព ពី ជំងឺទាំងនោះ ” ។

លោកស្រីក៏ណែនាំ ដល់នារីដែលត្រៀមខ្លួនរៀបការ ធ្វើជាម្ដាយគេថា គួរតែមកតាមដាន និងប្រឹក្សាពីរបៀប ថែទាំខ្លួន ដើម្បីឱ្យពេលមានផ្ទៃពោះ និងការចិញ្ចឹមកូន ប្រកបដោយសុខភាពល្អទាំងពីរនាក់។  

សូមបញ្ជាក់ថា៖ មន្ទីរពេទ្យស្រ្តីនគរទេព ត្រូវបានសម្ពោធ ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង និងលោកជំទាវ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ ដែលជាគំនិតផ្តួតផ្តើមរបស់សប្បុរសជន នៃមូលនិធិនគរទេព និងក្រសួងកិច្ចការនារីក្រោមការដឹកនាំរបស់លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចកានារី។  មន្ទីរពេទ្យនេះ បានផ្តល់ការព្យាបាលផ្នែករោគស្រ្តី និងជំងឺមហារីករបស់ស្រ្តី ជូនដល់ស្រ្តីកម្ពុជា ជាពិសេសស្រ្តីដែលមានជីវភាពខ្វះខាត៕

LEAVE A REPLY

Please enter your comment!
Please enter your name here