មានអ្នកណាដូចគាត់អត់? បានសម្ដីណាស់តើ ក្រោយប្រែរូប បងៗហ៊ានថា អូនខ្មៅ អូនកាម៉ាប់ទៀតទេ

ភ្នំពេញ៖ ចុមលេងសើចម៉េចបានតិចថាលង់ស្នេហ៍អូនម៉ាប់? គណនីហ្វេសប៊ុកឈ្មោះ Long Layheng ក៏បានចែករំលែកឲ្យគ្រប់គ្នាដឹងថា«គ្មានជោគជ័យណាដែលកើតឡើងដោយគ្មានការតស៊ូទេ ខ្ញុំធ្លាប់ជាមនុស្សម្នាក់ដែលមានរាងកាម៉ាប់ ខ្មៅខ្លាំង គេចូលចិត្តបង្អាប់ ចាត់ទុកមនុស្សធាត់ជាឧបករណ៍លេងសើច»។

នាងហាក់បង្ហាញពីសារដាស់តឿនទៅមនុស្សជុំវិញខ្លួនដែលធ្លាប់មើលងាយនាងទៀតថា«កុំចំណាយពេលតាមដាន ឬស៊ើបពីជីវិតអ្នកដទៃ យកពេលទំនេរមកតាមដានថាតើអ្វីដែលយើងនៅខ្វះខាត គួរអភិវឌ្ឍន៍អ្វីទៀតអោយខ្លួន​ឯ​ងជោគជ័យ កុំខ្វល់ខ្វាយពីសម្តីអ្នកដទៃច្រើនពេក គេមិនបានផ្តល់សុភមង្គលឲ្យយើងទេ ធ្វើអ្វីដែលធ្វើឲ្យខ្លួន​ឯ​ងមានក្តីសុខ ផ្តល់ក្តីសុខឲ្យខ្លួនឯងឲ្យបានច្រើន ខ្ញុំមិនមែនជាអ្នកឯកទេសអីទេគ្រាន់តែចង់ចែករំលែកពីអ្វីដែលខ្លួនធ្លាប់បានជួប បើចង់ដឹងពីពត៍មានអីអាចសួរខ្ញុំបាន»។

LEAVE A REPLY

Please enter your comment!
Please enter your name here