(សុខភាព)៖  ទឹកដោះគោ មានចាប់ពីប្រភេទស្រស់ រហូតដល់ប្រភេទម្សៅ។ ការពិសោធន៍ពីភាពមាំមួនរបស់ដៃ គេរកឃើញថា មនុស្សដែលមានវីតាមីន D ក្នុងឈាមខ្ពស់មាន សាច់ដុំ នឹងឆ្អឹងមាំមួនជាងមនុស្សដែលមានវីតាមីន D ក្នុងឈាមទាប ព្រោះពេលរាងកាយខ្វះវីតាមីន D នឹងធ្វើ សាច់ដុំទន់ខ្សោយ។

វីតាមីន D ជួយឲ្យរាងកាយ ស្រូបយកកាល់ស្យូម ទៅប្រើបានកាន់តែប្រសើរ ហើយមានតួនាទីសំខាន់ចំពោះការ ផលិតអ័រម៉ូន ដែលជួយប៉ូវសាច់ដុំឲ្យមាំមួន ។ ដើម្បីសុខភាពប្រសើរ ក្នុង ១ ថ្ងៃគួរទទួលទានវីតាមីន D យ៉ាងតិច ៤០០ IU ស្មើ និងការពិសារទឹកដោះគោ ឬទឹកដោះគោជូរ ១ ថ្ងៃប្រហែល ៣ កែវ៕

LEAVE A REPLY

Please enter your comment!
Please enter your name here