កុំសេពគប់មនុស្ស ៣ ប្រភេទនេះ

0
1078

ការសេពគប់ការរាប់អាននរណាម្នាក់មកធ្វើការជាមួយគ្នាពិតជារឿងដែលសំខាន់ ក្នុងនោះទាំងការរាប់អាននរណាម្នាក់មកធ្វើជាមិត្តភក្តិក៏រឹតតែសំខាន់ ព្រោះអ្នកទាំងអស់នោះគឺជាទីប្រឹក្សាដ៏ចាំចាច់នឹងសំខាន់នៅពេលដែលយើងជួបបញ្ហា យើងនឹងអាចសុំយោគបល់ល្អៗពីពួកគេបាន។ ក្នុងនោះអ្នកគួរតែមើលឲ្យល្អិតល្អន់មែនទែន ព្រោះបើអ្នកសេពគប់មនុស្សខុសនោះអ្នកអាចនឹងមានបញ្ហាក៏ថាបាន។

មនុស្សបីប្រភេទខាងក្រោមនេះដែលអ្នកគួរតែគិតសិនមុននឹងសេពគប់ពួកគេ។

ទីមួយ៖ មនុស្សមិនមានភាពស្មោះត្រង់នឹងយើង ការស្មោះត្រង់ជារឿងដែលសំខាន់ក្នុងទំនាក់ទំនងរវាងមនុស្សពីរនាក់ឬច្រើនជាងនេះ បើអ្នកមើលឃើញថាគេជាមនុស្សដែលមានល្បិច និយាយស្តីគ្មានការពិត កេងចំនេញលើយើងចូរកុំរាប់អានគេអី។

ទីពីរ៖ មនុស្សមិនគោរពពេលវេលា ការយឺតយ៉ាវក្នុងការធ្វើអ្វីមួយគ្មាននរណាម្នាក់ជៀសមិនផុតនោះទេ តែពេលខ្លះវាគ្រាន់តែជាលេសដោះសារឲ្យរួចតែពីមាត់របស់បុគ្គលមិនគោរពពេលវេលាតែប៉ុណ្ណោះ។ ពេលវេលាពិតជាសំខាន់ក្នុងការបោះជំហានទៅរកភាពជោគជយ័របស់យើង ដូច្នេះចូរចេះក្តោបក្តាប់ពេលវេលាឲ្យបានល្អ ហើយជៀសវាងរាប់អានមនុស្សមិនគោរពពេលវេលាណាត់ជួបជាមួយអ្នក។ ព្រោះគេបានមើលងាយអ្នកបាត់ទៅហើយ ហើយក៏កុំស្តាប់ហេតុផលគេច្រើនពេក មនុស្សប្រភេទនេះគេមានហេតុផលដោះសាររាប់មិនអស់។

ទីបី៖ មនុស្សដែលមើលឃើញតែលុយជាធំ គ្មាននរណាម្នាក់មិនចង់បានលុយបានលាភសក្ការៈនោះទេ តែសួរថាតើអ្នកឲ្យតម្លៃទៅលើមួយណាធំជាង? អ្នកឲ្យតម្លៃទៅលើលុយធំជាងឬក៏អ្នកឲ្យតម្លៃទៅលើមិត្តភាពធំជាង? មានមនុស្សមិនតិចនាក់នោះទេដែលបានក្បត់គ្នាដោយសារតែលុយ ដោយមិនខ្វល់ពីមិត្តភាពរាប់អានគ្នា។ បើអ្នកជួបមនុស្សមុខលុយហើយ បើអាចជៀសចេញឲ្យឆ្ងាយពីគេបើអ្នកមិនចង់ខាត់លុយជាមួយគេ។ ព្រោះបើអ្នករាប់អានជាមួយមនុស្សដែលយកលុយជាធំគេគិតតែពីធ្វើម៉េចបានលុយពីអ្នកតែប៉ុណ្ណោះ ដឹងតែពីកេងចំនេញលើអ្នកនៅត្រង់ចំណុចណាមួយមិនខានឡើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here