វិធីដោះស្រាយ បញ្ហាស្ត្រេសនឹងការពិបាកចិត្ត

0
1055

ការងារច្រើនធ្វើឲ្យយើងអស់កម្លាំង នឹងត្រូវចំណាយពេលវេលាជាច្រើនលើការងារទាំងនោះ។ ពេលដែលអ្នកធ្វើការងារច្រើនវានឹងធ្វើឲ្យអ្នកមានអារម្មណ៍តានតឹង នឹងធុញថប់មិនខានទោះបីវាជាការងារដែលអ្នកបានស្រលាញ់ក៏ដោយអ្នកជៀសមិនផុតពីការកើនឡើងនៅស្ត្រេសហើយវានឹងធ្វើឲ្យអ្នកមានអារម្មណ៍មិនល្អមិនខាន។ ខាងក្រោមនេះជាដំណោះស្រាយ៖

១. ត្រូវក្រោកដើរខ្លះ ឬស្តាប់តន្ត្រី ពេលអង្គុយធ្វើការកុំអង្គុយយូរពេក អ្នកត្រូវក្រោកឡើង ធ្វើចលនាខ្លះរាងរាល់ កន្លះម៉ោងម្តង ឬក៏អាចស្តាប់បទចម្រៀងដែលលោកអ្នកចូលចិត្តវានឹងអាចកាត់បន្ថយអារម្មណ៍តានតឹងអ្នកខ្លះ។

២. កំណត់​ការគេង​ឲ្យ​គ្រប់គ្រាន់ គេងមិន​គ្រប់គ្រាន់ អាច​បង្កើន​បរិមាណ​អ័រម៉ូន​ស្ត្រេស នៅ​ក្នុង​រាងកាយ​របស់​យើង ដូច្នេះ​ត្រូវ​ធានា​ថា យើង​គេង​បាន​គ្រប់គ្រាន់ ដើម្បី​គ្រប់គ្រង​ស្ត្រេស​ប្រកប​ដោយ​ប្រសិទ្ធភាព។ ចៀសវាង​ការ​សម្លឹង​អេក្រង់​ទូរសព្ទ ឬ​ទូរទស្សន៍ ១​ម៉ោង មុន​ចូលគេង ព្រោះ​ពន្លឺ​ទូរសព្ទ អាច​ប៉ះពាល់​ការគេង។

៣. កែប្រែ​ការគិត​មួយ​ចំនួន បរិមាណ​ស្ត្រេស ដែល​មាន​ក្នុង​អារម្មណ៍​របស់​យើង វាអាស្រ័យ​លើ​ស្ថានភាព និង​ការគិត​របស់​យើង​ទៅ​លើ​ស្ថានភាព​នោះ។ ប៉ុន្ដែ មនុស្ស​មាន​សមត្ថភាព​ក្នុង​គ្រប់គ្រង​ស្ត្រេស ផ្អែក​លើ​បុគ្គលិក​លក្ខណៈ និង​បទពិសោធន៍​ជីវិត។ ដូច្នេះ ការ​កែប្រែ​របៀប​ដែល​យើង​គិត​អំពី​បញ្ហា​ប្រឈម​នានា អាច​ជួយ​កាត់​បន្ថយ​ស្ត្រេស​បាន។

៤. រៀបចំ​ផែនការ​គាំទ្រ ប្រសិនបើ​យើង​ស្ថិត​ក្នុង​ស្ថានភាព​មាន​បញ្ហា​ស្ត្រេស​ខ្លាំង យើង​ចាំបាច់​ត្រូវ​រៀបចំ​ផែនការ​គាំទ្រ។ ឧទាហរណ៍ ប្រសិន​បើ​យើង​ជួប​បញ្ហា​ស្ត្រេស​ខ្លាំង ឬ​ប្រឈម​ថ្ងៃ​ផុត​កំណត់​ការងារ ស្វែងរក​ការ​គាំទ្រ ឬ​ជំនួយ​បន្ថែម ដើម្បី​ជួយ​កុំ​ឲ្យ​ស្ត្រេស​ខ្លាំង។

៥. ជជែក​ជាមួយ​ពេទ្យ ប្រសិន​យើង​មាន​បញ្ហា មិន​អាច​គ្រប់គ្រង​ស្ត្រេស ឬ​អារម្មណ៍​ឃ្លាន​ញ៉ាំ​បាន​ទេ យើង​គួរជួប​ពិគ្រោះ​យោបល់​ជាមួយ​ពេទ្យ។ ការ​ធ្វើ​សមាធិ ក៏​អាច​ជួយ​យើង​បាន​មួយ​ចំនួន​ដែរ ប៉ុន្ដែ​វិធី​នេះ ត្រូវការ​រយៈពេល​វែង។

LEAVE A REPLY

Please enter your comment!
Please enter your name here