អតីតព្រលានយន្តកោះកុង ដែលស្ថិតនៅក្រុងខេមរភូមិន្ទ ដែលកំពុងសិក្សាឲ្យមានការ សាងសង់ឡើងវិញ អាចនឹងបញ្ចប់គម្រោងសិក្សានៅចុងឆ្នាំនេះ ហើយរំពឹងថា អាចដំណើរការសាងសង់នៅឆ្នាំ២០២០ខាងមុខនេះឆាប់ៗឡើងវិញ។

កន្លងមកកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅ លោក ស៊ីន ចាន់សិរីវុត្ថា អគ្គដែលជានាយករងបច្ចេកទេស និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិលបានឲ្យដឹងថា គម្រោងសាងសង់ព្រលានយន្តហោះខេត្តកោះកុងឡើងវិញនេះ គឺជាការវិនិយោគរួមគ្នា ដោយក្រុមហ៊ុនលោកឧកញ៉ា លី យ៉ុងផាត់ និងក្រុមហ៊ុន Bangkok Airway របស់ថៃ ដែលមានទំហំទឹកប្រាក់ប្រមាណ៤០លានដុល្លារអាមេរិក។

ក្នុងនោះលោក ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ថា «សម្រាប់គម្រោងសាងសង់ ព្រលានយន្តហោះកោះកុង ក្នុងក្រុងខេមរភូមិន្ទឡើងវិញនេះ បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាល សិក្សាពីផលប៉ះពាល់ទាំងផ្នែកបរិស្ថាន សង្គម និងបច្ចេកទេស ហើយគោលបំណងរបស់ក្រុមហ៊ុនវិនិយោគ គឺពួកគាត់ចង់ទាក់ទាញការវិនិយោគ នៅខេត្តកោះកុងឲ្យកាន់តែខ្លាំងក្លាឡើង ដែលផ្ទុយពីអតីតកាលដែលជាខេត្តគេបំភ្លេចចោល និងសម្រាប់ដាក់អ្នកទោស»។

គួរបញ្ជាក់ផងដែរថាខេត្តកោះកុងជាខេត្តមួយដែលមានសម្រស់ស្រស់ស្អាតមិនចាញ់ខេត្តផ្សេងៗប៉ុន្មានឡើយ ជាពិសេសខេត្តមួយនេះមានឆ្នេរសមុទ្រដ៏ស្រស់ស្អាតបែបធម្មជាតិជាកន្លែងមួយដែលទាក់ទាញអ្នកវិនិយោគគិនធំៗឲ្យចូលមកកាន់តំបន់នេះ។ មិនយូរមិនឆាប់ខេត្តនេះនឹងក្លាយទៅជាខេត្តមួយដែលមានការអភិវឌ្ឍន៍កាន់តែខ្លាំងជាពិសេសតំបន់មាត់សមុទ្រតែម្តង។

LEAVE A REPLY

Please enter your comment!
Please enter your name here