Thursday, January 27, 2022
Homeព័ត៌មានសិល្បៈស្អាតប្លែក ក្រមុំមិនដូរ គឹម លីហ្សា កាន់តែស្អាតកាន់តែមានមន្តស្នេហ៍

ស្អាតប្លែក ក្រមុំមិនដូរ គឹម លីហ្សា កាន់តែស្អាតកាន់តែមានមន្តស្នេហ៍

~

~

~

មហាជន អ្នកលេងបណ្តាញសង្គម និងជាពិសេសហ្វេនៗដែលជាអ្នកនិយមគាំទ្រតារាសម្តែងស្រីដ៏មានប្រជាប្រិយ អ្នកនាង គឹម លីហ្សា បានដឹងហើយថាតារាស្រីរូបនេះបានវះកាត់កែកុនច្រមុះ និងចង្ការ ដើម្បីលើកសម្រស់ខ្លួនឲ្យកាន់តែប្រសើរឡើង។

~

~

ដោយក្នុងនោះឃើញថា ការតែងខ្លួនក៏ដូចជាមុខមាត់ថ្មីរបស់នាងកាន់តែប្រែស្អាត ក្មេងជាងវ័យឡើង ជាមួយនឹងការតែងខ្លួនតែងតែប្លែក បែបស៊ីវិល័យគួរឲ្យចាប់អារម្មណ៍តែម្តង ស្ទើរគ្រប់ពេល ជាពិសេសរាល់ពេលមានកម្មវិធីម្តងៗ​ ទោះបីជានាងនៅកូនរួចយ៉ាងណាក្តី។

~

~

ថ្មីៗនេះ គឹម លីហ្សា បានបង្ហាញសម្រស់ដ៏ស្រស់ស្អាតប្លែកសឹងតែ១៨០ដឹក្រេនៅលើបណ្ដាញសង្គមអ៊ីនស្តាក្រាម ជាមួយនឹងឈុតស៊ិចស៊ីល្វែងលើបញ្ចេញសាច់ឡើងសខ្ចីញេញ ពណ៌សាច់ បូករួមនឹងការតុបតែងមុខបែបស៊ីជម្ពូរទៀតនោះ កាន់តែធ្វើឲ្យតារាស្រីរូបនេះមើលទៅស្រស់ស្រទន់ខ្លាំងមែនទែន បន្ថែមជាមួយនឹងច្រមុះរាងខ្ពស់ ចង្ការស្រួចបន្តិចផងនោះ ធ្វើឲ្យសម្រស់ គឹម លីហ្សា កាន់តែទាក់ទាញភ្នែកអ្នកទស្សនាមិនចង់ដាក់ចុះពីនាងបាន៕

~

~

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine

Most Popular

Recent Comments