ភ្នំពេញ៖ យោងទៅតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា Traffic Spy – អ្នកប្រមាញ់ចរាចរណ៍ បានឲ្យដឹងកាលពីថ្ងៃទី១៨ ខែកញ្ញា នេះនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ #បងប្អួនជួយShareករណីនេះមួយ!សូមឯកឧត្តម ស ថេត អគ្គស្នងការដ្ឋាននគរបាលជាតិ- General Commiserate of National Police មេត្តាស្រាវជ្រាវរកនាងម្នាក់នេះមកទទួលទោសតាមច្បាប់រឿងករណីបោកប្រាស់ជនបរទេសជាច្រើនអ្នក!

ជនបរទេសម្នាក់បាន chat មកផេកអោយជួយផុសរឿងករណីប៉ូលីសស្រីម្នា់កនេះឈ្មោះ Phea Sreyleak ABA: 000389495 ដែលមានលេខទូរស័ព្ទ 093848465 0765555612 បានបោកប្រាស់ជនបរទេសជាច្រើនអ្នករួចមកហើយ ទាំងលើកនេះបោកគាត់អស់ជិត$400 ធានាជួយរត់ការធ្វើ Visa/ទិដ្ឋការសម្រាប់ពេល១ឆ្នាំ។

ដើមរឿង ម្នាក់ស្រីនេះ ទទួលលុយគេ 350ដើម្បីធ្វើ E-Visa ហើយធានា15ថ្ងៃ(ជាទូទៅ4ថ្ងៃបាន)។ ថ្ងៃទី16 គេខលទា ប្រាប់គេថាមិនទាន់ហើយ ទា150ថែមសេវាលឿនជាងមុន តែ២-៤ថ្ងៃបាន ជនរងគ្រោះជាបរទេសយល់ព្រម ហើយប្រគល់ passport និងថែមលុយ150។ ថ្ងៃទី3ក្រោយមកគេក៏តេទៅទា visa។ ជនបោកនេះ block គេគ្រប់ប្រព័ន្ធទំនាក់ទំនង ដល់ពេលផុសពេលនេះហើយផ្សាយដំណឹងទៅស្នងការដ្ឋានអន្តរាគមន៍ក្រុង និងអន្តោរប្រវេសន៍ ទើបនាងនេះព្រមសង450ដែលគេទា4ខែមកហើយ។  ជនបរទេសនេះបានប្រាប់ថា គាត់បានដាក់ពាក្យប្តិងនៅក្នុងមូលដ្ឋានរបស់គាត់ គឺប៉ុស្តនគរបាលទួលទំពូង តែប៉ូលីសគាត់ឆ្លើយថា មិនដឹង និងមិនស្គាល់អាស័យដ្ឋានស្ត្រីដែលជាប៉ូលីសដើរបោកប្រាស់ម្នាក់នេះ និយាយមកដូចមិនខ្វល់ !

បេីតាមមតិមហាជនដែលបានចូល Comment ក្នុង Page នេះ បានលើកឡើងថា ស្រ្តីខាងលេីរូបនេះ មិនត្រឹមតែបោកជនបរទេសទេ បងប្អូនខ្មែរមួយចំនួនក៏ចាញ់បោកនាងដែរ ហេីយអ្នកខ្លះអស់រាប់ពាន់ដុល្លាទៀត ។  

ដោយឡែកមានអ្នកខ្លះថា ស្រ្តីខាងលេីនេះ ត្រូវបានគេបណ្តេញចេញពីគ្របខណ្ឌហេីយ បន្ទាប់ពីមានបញ្ហានេះកេីតឡេីង តែទោះជាយ៉ាងណាពុំទាន់មានប្រភពច្បាស់លាស់នៅឡេីយ ថាស្ត្រីជានគរបាល គ្មានអត្តសញ្ញាណច្បាសលាស់ ដែលរងការចោទប្រកាន់ខាងលេីនេះ មានតួនាទីអ្វីពិតប្រាកដ? ជាមន្រ្តីធ្វេីការផ្នែកណា?  ហេីយគេបណ្តេញចេញតាំងពីពេលណា?  ហេតុអ្វីបានជាក្រសួងពាក់ព័ន្ធមិនមានសេចក្តីប្រកាសជាសារណៈ ឲ្យមហាជនបានដឹងផង?