Tuesday, January 25, 2022
Homeពីនេះពីនោះវៀតណាមរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗ «១៥,៧៧៩ករណី» ក្នុងនោះទីក្រុងហាណូយចំនួន ២,៨១១ករណី ព្រមទាំងស្លាប់ថ្មី២០២នាក់ទៀត ក្នុងរបាយការណ៍ថ្ងៃអាទិត្យនេះ

វៀតណាមរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗ «១៥,៧៧៩ករណី» ក្នុងនោះទីក្រុងហាណូយចំនួន ២,៨១១ករណី ព្រមទាំងស្លាប់ថ្មី២០២នាក់ទៀត ក្នុងរបាយការណ៍ថ្ងៃអាទិត្យនេះ

~

~

~

ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអាទិត្យនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន១៥,៧៧៩ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News នៅយប់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២។

~

~

~

រដ្ឋធានីហាណូយដែលបច្ចុប្បន្នកំពុងប្រែក្លាយជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងសម្រាប់ករណីឆ្លងថ្មីថ្ងៃនេះចំនួន ២,៨១១ករណី ខណៈហូជីមិញបានរាយការណ៍ ចំនួន៤៧២ករណី។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Hải Phòng មានចំនួន៨៣៦ករណី, ខេត្ត Khánh Hòa ចំនួន៧៩០ករណី និងខេត្ត Bình Phước ចំនួន៦៧៩ករណី។

~

~

~

ក្នុងរបាយការណ៍ថ្ងៃអាទិត្យនេះ ក្រសួងសុខាភិបាលវៀតណាម ក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺកូវីដ១៩ ចំនួន២០២នាក់បន្ថែមទៀតផងដែរ។

~

~

~

សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២នេះវៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១,៨៩៩,៥៧៥នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១,៥០០,២៤៨នាក់ ចំណែកអ្នកស្លាប់សរុបចំនួន ៣៤,៣១៩នាក់៕

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine

Most Popular

Recent Comments