Tuesday, January 25, 2022
Homeបែកធ្លាយប្រធានផ្នែកទំនាក់ទំនងរបស់ Meta ចាកចេញពីតំណែង ក្រោមហេតុផលមិនច្បាស់លាស់

ប្រធានផ្នែកទំនាក់ទំនងរបស់ Meta ចាកចេញពីតំណែង ក្រោមហេតុផលមិនច្បាស់លាស់

~

~

~

ប្រធានផ្នែកទំនាក់ទំនងនៅក្រុមហ៊ុនមេ Meta Platforms Inc លោក John Pinette បានប្រកាសលាលែងពីតំណែង ជាមួយនឹងហេតុផលមិនច្បាស់លាស់។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។អ្នកនាំពាក្យ Meta បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីមែលប្រាប់សារព័ត៌មាន Reuters ថា Chris Norton អនុប្រធានផ្នែកទំនាក់ទំនងអន្តរជាតិនឹងកាន់កាប់តួនាទីនេះជាបណ្តោះអាសន្នសិន ប៉ុន្តែមិនបានបញ្ជាក់ថា នរណានឹងមកកាន់តំណែងនេះជាផ្លូវការនោះទេ។

~

~

នៅក្នុងសេចក្តីថ្លែងការណ៍របស់ Meta បានបញ្ជាក់ថា លោក John Pinette គឺជាបុគ្គលមួយរូបដែលបានជួយឱ្យ Meta ដំណើរការបានល្អ ហើយក៏សូមជូនពរឲ្យការចាកចេញរបស់គាត់ជួបតែរឿងល្អៗ។

~

~

~

លោក Pinette ត្រូវបានគេដឹងថា ជាបុគ្គលមួយរូបដែលមានបទពិសោធន៍ការងារខ្ពស់នៅក្នុងវិស័យទំនាក់ទំនង ដោយលោកធ្លាប់បម្រើការងារនៅក្នុងក្រុមហ៊ុន Microsoft ជាប្រធានផ្នែកទំនាក់ទំនង, នៅក្រុមហ៊ុន Google ជាប្រធានផ្នែកទំនាក់ទំនងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងធ្លាប់ជាប្រធានផ្នែកទំនាក់ទំនងគម្រោង Gates Ventures របស់មហាសេដ្ឋី Bill Gates។

~

~

~

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Meta មិនបានបញ្ជាក់អំពីព័ត៌មានលម្អិតនៃការចាកចេញរបស់រូបលោក Pinette ឡើង ខណៈដែលប្រភពជិតស្និទ្ធបានបង្ហើបថា គាត់បានលាឈប់តាំងពីថ្ងៃសុក្រសប្តាហ៍មុន ដោយសារបញ្ហាមួយចំនួន តែអ្នកខ្លះទៀតថា គាត់ទៅបង្កើតក្រុមហ៊ុនថ្មីផ្ទាល់ខ្លួន៕

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine

Most Popular

Recent Comments