បើ​ទោះ​ជា​ស្រលាញ់​គ្នា​យ៉ាង​ណា​ក៏​ដោយ ​ក៏​មាន​ពេល​ខ្លះ​ប្ដី​ប្រពន្ធ​អាច​នឹង​អន់​ចិត្ត​ដាក់​គ្នា ​ធ្វើ​ព្រងើយ​កន្តើយ​ខ្លះ​ដែរ។ យ៉ាងណាមិញ ​គូ​ស្វាមី​ភរិយា​ខ្លះ​ទៀត ​អាច​នឹង​មាន​រឿង​លើស​នេះ​ទៀត ​ដោយ​ខ្លះ​មិន​ត្រឹម​តែ​ព្រងើយ​ទេ គឺ​មិន​សូវ​ចាប់​អារម្មណ៍​សឹង​តែ​លែង​និយាយ​រក​តែ​ម្ដង។ ​ដូច្នេះ​ហើយ ​តើ​ត្រូវ​ធ្វើ​យ៉ាង​ណា ​ដើម្បី​ក្នុង​នាម​ជា​ប្រពន្ធ​នៅ​ពេល​ម្ដី​មិន​សូវ​ចាប់​អារម្មណ៍​យ៉ាង​នេះ? ខាង​ក្រោម​នេះ​ជា​វិធី​សាស្ត្រ​ខ្លះ​ៗ ​ដើម្បី​ជា​ការ​សាកល្បង៖

១.មើល​ខ្លួន​ឯង​សិន ត្រូវ​ដឹង​ថា​ខ្លួន​ឯង​ខុស​អ្វី​ខ្លះ ​និង​មាន​អ្វី​ខ្លះ ​មុន​គិត​ដល់​ដំណោះស្រាយ​ចំពោះ​បញ្ហា​ប្ដី​មិន​សួវ​ខ្វល់​នេះ។ ដូច្នេះ​ហើយ ​នៅ​ពេល​យើង​ដឹង​ថា​យើង​ខ្វះ​ខាត​ត្រង់​ចំណុច​ណា​ហើយ ​កែ​តម្រូវ​វា​វិញ​ភ្លាម ​ដើម្បី​លួង​ចិត្ត​ប្ដី​ឱ្យ​ត្រូវ​គ្នា​ជាមួយ​វិញ។

២.ធ្វើ​ចិត្ត​ឱ្យ​ទូលាយ ​និង​ស្វែង​រក​ហេតុផល ប្រពន្ធ​មិន​ត្រូវ​ចេះ​គុំកួន​ជាមួយ​ប្ដី​នោះ​ទេ។ ការ​ឈ្លោះ​គ្នា​តែងតែ​មាន អីចឹង​ត្រូវ​តែ​ចេះ​លូង​លោម​ប្ដី​នៅ​ពេល​ខឹង​គ្នា។ ព្រោះ​ថា​ការ​លួងលោម​របស់​ប្ដី​នោះ ​អាច​ធ្វើ​ឱ្យ​ខាង​ប្រុស​ឆាប់​បាត់​ខឹង ​និង​ងាក​មក​ចាប់​អារម្មណ៍​លើ​យើង​វិញ​ជាក់ជា​មិន​ខាន។

៣.បើ​គេ​កន្តើយ​ដាក់​យើង ​សូម​កុំ​ឱ្យ​ហួស​ពី​១​ថ្ងៃ បើ​ប្ដី​ធ្វើ​កន្តើយ​ដាក់​ហើយ សូម​កុំ​ឱ្យ​ហួស​ពី​១​ថ្ងៃ​ឱ្យ​សោះ ព្រោះ​បើ​ធ្វើ​អីចឹង​យូរ​ទៅ​អាច​បង្ក​ជា​រឿង​មិន​ល្អ​បាន។ ដូច​គេ​តែង​និយាយ​ថា ​«ធ្វើ​លេង តែ​យូរ​ទៅ​អាច​ក្លាយ​ជា​រឿង​មែនទែន​បាន» ​ការ​មិន​ចាប់​អារម្មណ៍​យូរ ​អាច​ក្លាយ​ជា​ការ​បែក​គ្នា​តែ​ម្ដង​ក៏​មាន។

៤.សូម​ចាត់​ទុក​ខ្លួន​ឯង​ជា​មនុស្ស​ដែល​សំខាន់​បំផុត អ្នក​ត្រូវ​តែ​ចាត់ទុក​ខ្លួន​ឯង​ជា​មនុស្ស​សំខាន់។ បើ​ទោះ​ជា​ប្ដី​មិន​ខ្វល់​ពី​យើង​តែ​យើង​ត្រូវ​ធ្វើ​ខ្លួន​ឯង​ឱ្យ​មាន​ទំនុក​ចិត្ត​បំផុត។ ការ​ធ្វើ​បែប​នេះ ក្នុង​ន័យ​ឱ្យ​ប្ដី​មើល​ឃើញ​ថា​អ្នក​អាច​ធ្វើ​រឿង​បាន​ដោយ​មិន​បាំ​បាច់​ពឹង​គេ ហើយ​មាន​តែ​គេ​ទេ ​ដែល​ត្រូវ​មក​ពឹង​អ្នក​វិញ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here