ភ្នំពេញ៖ បន្ទាប់ពីមានការជជែកយ៉ាងតឹងសរសៃ-ក ដាក់គ្នា រវាងក្រុមសិល្បករ ជាមួយនឹងយុវជន៣ទៅ៤នាក់ ដែលបានលួចថតវិដេអូ ព្រមទាំងដៀលពាក្យថា “ហ្សែនខ្មែរ ឬពូជខ្មែរ ទៅណាក៏មិនថ្លៃថ្នូរដែរ” ធ្វើឲ្យលោក ហេង ឡុង និងឧកញ៉ា ឡេង ណាវ៉ាត្រា បានសម្រេចដាក់ពាក្យប្តឹងលើយុវជនទាំងនោះនៅឯប្រទេសកូរ៉េ ឲ្យជួយអន្តរាគមន៍តាមផ្លូវច្បាប់។

ដោយឡែកជុំវិញករណីនេះ យុវជនដែលទទួលរងពាក្យប្តឹងទាំងនោះ បាននិយាយទៅវិញថា៖ “បើប្តឹងគាត់ គាត់ចាញ់ឲ្យគាត់សងលុយ គាត់នឹងសង តែបើឲ្យគាត់សុំទោស គាត់នឹងសុំទោស តែចិត្តគាត់មិនសុំទេ។

នៅថ្ងៃទី១៧ ខែកញ្ញានេះផងដែរ លោក ហេង ឡុង បានបង្ហោះរូបថតមួយសន្លឹកដោយគាត់បានរៀបរាប់ថា៖ ខ្ញុំសូមជំនួសមុខឲ្យក្រុមសិល្បករសិល្បការនី​ដែលរងការប្រមាថ និងពលរដ្ឋខ្មែរ​ដែលប្រឆាំងការប្រមាថលើជាតិសាសន៍ខ្លួនឯង គឺយើងខ្ញុំផ្ដល់ឱកាសដល់ក្រុមដែលជេរប្រមាថជាតិសាសន៍ឯង ឱ្យចេញមុខមកសុំទោសជាសាធារណៈ ក្នុងរយៈពេល ២៤ម៉ោង។ បើពុំនោះទេ យើខ្ញុំនឹងប្រើសិទ្ធិដើម្បីទាមទារមកវិញនូវកិត្តិយស និងសេចក្តីថ្លៃថ្នូរតាមផ្លូវច្បាប់ របស់ពូជសាសន៍ខ្មែរ និង សិល្បករសិល្បការិនី៕

LEAVE A REPLY

Please enter your comment!
Please enter your name here