នៅពេលដែលអ្នកតូច គេមើលមិនឃើញនោះទេ ត្រូវចាំ

93

(គំនិតពិចារណា)៖ មនុស្សយើងរាប់អានគ្នាដើម្បីតែចង់បានប្រយោជន៍ពីគ្នាទៅវិញទៅមកតើខ្ញុំនិយាយត្រូវទេ? សូមឆ្លើយដោយស្មោះពីក្នុងចិត្តរបស់អ្នកបើអ្នកជាមនុស្សដែលមានការគិតខ្ពស់។ ពេលខ្លះអ្នកធ្លាប់ឭទេ គេស្គាល់យើង គេរាប់អានយើងគេមិនចង់បានអ្វីពីយើងនោះទេ ធ្លាប់ឮពាក្យនេះទេ? តើអ្នកជឿពាក្យសម្តីរបស់គេទេ?

ម៉្យាងវិញទៀតបើយើងក្រ បើយើងខោមិនខោអាវមិនអាវ ការងារក៏អន់ រស់និយមក៏អត់ លុយក៏អត់មានចាយ ហើយអត់ទាំងចំណេះទៀត សាកសួរខ្លួនឯងហើយសាកគិតបន្តិចមើល ថាតើមានអ្នកចង់រាប់អានអ្នកដែរឬទេ?

មនុស្សយើងរស់នៅក្នុងសង្គមសព្វថ្ងៃគឺបែបនេះឯង មើលងាយគ្នា ចូលចិត្តណាស់រឿងប្រៀបធៀប ហើយបើមានគេមកជួយយើងគេមករាប់អានយើង ច្បាស់ណាស់គេនឹងមើលឃើញពីចំណុចល្អរបស់យើងណាមួយមិនខាន។ ហេតុអ្វីបានជាអ្នកមានខ្លះជួយអ្នកក្រហើយថតវីដេអូបង្ហោះលើហ្វេសប៊ុក? អ្នកខ្លះទៀតជួយគេដើម្បីល្បីឈ្មោះខ្លួនឯង ឲ្យគេស្គាល់ខ្លួនតាមរយៈការជួយបន្តិចបន្តួចក៏សឹងមាន។

ត្រូវចាំថាសម័យនេះបើយើងអត់គេមើលងាយហើយ គេមិនចង់សូម្បីតែរាប់អាននឹងយើង។ ខ្ញុំសូមជម្រុញនឹងលើកទឹកចិត្តអ្នកទាំងអស់គ្នា ឲ្យខំតស៊ូឡើង រៀនក្លាហានឡើង ធ្វើរឿងដែលត្រឹមត្រូវ នឹងធ្វើខ្លួនឯងឲ្យមានតម្លៃ នៅពេលដែលយើងខ្លាំង យើមានបានមនុស្សនឹងរត់មករកយើងដោយឯងៗនេះជារឿងពិតជាក់ស្តែង។