មកដឹងពីរបៀបដាំស្ពៃក្រញ៉ាញ់ឲ្យទទួលបានផលជាទីគាប់ចិត្ត

37

(កសិកម្ម)៖ ការជ្រើសរើស​ពូជ ត្រូវ​រើស​ពូជ​ដែល​មាន​ប្រវត្តិ​ច្បាស់លាស់​-គ្រាប់ពូជ ដែល​អាច​ដុះ​បាន​ចាប់​ពី​៨០%​ឡើងទៅ​-គ្រាប់ពូជ​មាន​សុខភាព​ល្អ ថ្លោស​ល្អ មិន​ស្វិត គ្មាន​ការ​ប្រេះស្រាំ​-ពូជ​លូតលាស់​រយៈពេល​ខ្លី ស្រប​នឹង​តំបន់​ដាំ​ដុះ​​។ ការរៀបចំ​ដី ការ​ភ្ជួរ ឬ​កាប់​-ភ្ជួរ​ឬ​កាប់​ដី​ជម្រៅ ២ – ២,៥ តឹក​-ហាល​ដី ៧ – ១០ ថ្ងៃ នៅ​រដូវប្រាំង​-ហាល​ដី ១០ – ៣០ ថ្ងៃ នៅ​រដូវវស្សា​​។

ការរៀបចំ​ថ្នាល​និង​រង​-ទទឹង​រង ១​ម៉ែត្រ បណ្តោយ​ចំណង់​ចង់បាន​-កម្ពស់ ១ – ១,៥ តឹក នៅ​រដូវប្រាំង​-កម្ពស់ ២ – ២,៥ តឹក នៅ​រដូវវស្សា​-ចន្លោះ​រង ២,៥ – ៣ តឹក។ ការដាំដុះ ការ​សាប​-មុន​ពេល​សាប​កូន ត្រូវ​រៀបចំ​ថ្នាល ជ្រុំ​ជ្រួយដី រា​ស់កៀ ឱ្យ​ស្មើ​លើ​ករង​បាន​ល្អ​-ដាក់​ជីកំប៉ុស្ត ឬ​លាមក​សត្វ ៤-៨​ប​ង្គី និង​ជី ១៥,១៥,១៥ ចំនួន ១០០-១៥០​ក្រាម (​ក្នុង​ដី​១០​ម៉ែត្រ​បួន​ជ្រុង​)-ស្រោច​ទឹក​នៅ​លើ​ថ្នាល​មុនពេល​សាប​គ្រាប់​-សាប​ស្តើងៗ ហើយ​កាត់​ចំបើង​ខ្លីៗ គ្រប​ពីលើ​រង រួច​ស្រោច​ទឹក​ម្តងទៀត​ស្រោច​ទឹក​ឱ្យបាន​២​ដង ក្នុង​១​ថ្ងៃ (​ព្រឹក និង​ល្ងាច​)។

ការដាំ​-នៅពេល​វា​មាន​អាយុ ១០ – ១៥ ថ្ងៃ យើង​អាច​ដក​យក​វា​ទៅ​ដាំ​បាន​ហើយ តែ​មុននឹង​ដក ត្រូវ​បន្ថយ​ការ​ស្រោច​កូន​ស្ពៃ​ពី ២ – ៣​ថ្ងៃ ដើម្បី​ឱ្យ​ដើម​វា​រឹង-ស្រោច​ទឹក​លើ​ថ្នាល​ឱ្យ​សើម​ងាយស្រួល​ក្នុង​ការដក​កូន-ដក​កូន​ណា​ដែល​មាន​ដើម​ធំ ស្មើគ្នា ដាក់​ក្នុង​កញ្ជើ ហ៊ុំ​ស្លឹកចេក-ត្រូវ​ស្រោច​ទឹក​លើ​រង​ឱ្យ​ជោគ​ល្អ​មុន​ពេល​ដាំ-ការដាំ​ត្រូវដាក់​ឫស​មួយ​ជំហរ កុំ​ឱ្យ​ច្បត់ឫស​ឱ្យសោះ ចន្លោះ​ជួរ​ពី ២-២,៥​តឹក និង​ចន្លោះ​គុម្ព ២,៥​តឹក-ត្រូវ​កាត់​ចំបើង​ខ្លីៗ គ្រប​តាម​គល់​ស្ពៃ ដើម្បី​រក្សា​សំណើម​ដី​បាន​ល្អ នៅ​រដូវប្រាំង-ស្រោច​ទឹក​នៅ​លើ​រង ដែល​ដាំ​រួច​ឱ្យ​ជោគ គ្រប​កូន​ស្ពៃ​ពី​២-៣​ថ្ងៃ ដើម្បី​ការពារ​កម្តៅថ្ងៃ​ខ្លាំង ។

ការថែទាំ​ការស្រោចស្រព​-ស្រោច​ទឹក​ពី​៣ – ៤​ដង ក្នុង​មួយ​ថ្ងៃ ក្រោយ​ពី​ដាំ​បាន​៣ – ៤​ថ្ងៃ​ដំបូង (​និង​នៅរដូវប្រាំង​)-នៅ​រដូវវស្សា ស្រោច​ទឹក​ពេលព្រឹក និង​ល្ងាច បើ​ភ្លៀង​ខ្លាំង មានទឹក​ដក់​តាម​រង ត្រូវ​បង្ហូរទឹក​ចេញដើម្បី​កុំឱ្យ​ដំណាំ​រលួយ​ខូច​ ៧ ទៅ ៨​ថ្ងៃ ក្រោយ​ស្ទូង ដកស្មៅ​ចេញ​អាស្រ័យ​នឹង​ការ​ដុះ ក្នុង​រង​ផ្ទាល់ ត្រូវធ្វើ​ដោយ​ដៃ ឬ​ដោយ​ចប​ជីក​​។

វិធានការ​ការពារ​-ដាំ​ដំណាំ​ចម្រុះ កុំ​ដាំ​ដំណាំ​តែមួយ​មុខ​ដាំ​ស្លឹកគ្រៃ ផ្កា​ស្បៃរឿង ស្នោ​គោក​តាម​របង​សួន​បន្លែ​-កម្ចាត់​ដោយ​ដៃ​ពេល​សត្វល្អិត​តិចតួច ប្រើ​ថ្នាំ​គីមី​ពេល​សត្វល្អិត​មាន​ច្រើន ប្រើ​ម៉ា​ឡា​ចុង ៤ ស្លាបព្រា​បាយ លាយ​ទឹក​២០​លីត្រ បាញ់​ឱ្យ​សព្វ​ល្អ (​ចំពោះ​សត្វ​ចៃ​)-ប្រើ​មេ​តា​ផុស ៣០​សេ​សេ លាយ​ទឹក​២០​លីត្រ បាញ់​ឱ្យ​សព្វ​ល្អ (​ចំពោះ​ដង្កូវ​យោង​ទោង​) ការប្រមូល​ផល-សាប​ផ្ទាល់ អាច​ប្រមូល​ផល​ពី​៣០-៣៣ ថ្ងៃ​-សាប​ដក​កូន​ដាំ ប្រមូល​ផល​ពី ៣៦-៤០ ថ្ងៃ​។