ហេតុផល​៤ យ៉ាង​ដែល​ធ្វើឲ្យ​បុរស​មាន​សង្សារ​ហើយ នៅ​តែ​លួចមើលស្រី​ផ្សេង​ទៀត

155

តើ​មាន​ហេតុផល​អី​ខ្លះ បាន​ជា​ប្រុស​ៗ​ទាំង​នោះ ចូល​ចិត្ត​ទាក់ទង​ស្រី​ៗ​ម្ល៉េះ? ខាង​ក្រោម​នេះ​ជា​ចំណុច​មួយ​ចំនួន​អាច​ជា​កត្តា​សំខាន់​បណ្ដាល​ឱ្យ​ចិត្ត​បុរស​ចូល​ចិត្ត​ស្រលាញ់​ស្រី​ច្រើន៖

១.កម្សាន្ត​ភ្នែក មនុស្ស​ប្រុស ៩០ ភាគរយ​បើ​ទោះ​ជា​មាន​សង្សារ​ហើយ​ក៏​ដោយ​ក៏​នៅ​តែ​ចូលចិត្ត​មើល​​ស្រី​ផ្សេង​ដែរ​​​​ព្រោះ​​ដើម្បី​ជា​ការ​​កម្សាន្ត​ភ្នែក​ ដោយសារ​តែ​សម្រស់​ស្រស់​ស្អាត​របស់​ស្រី​ដទៃ។ ប្រសិនបើ​ឃើញ​មិត្ត​ប្រុស​អ្នក​សម្លឹង​ស្រី​ផ្សេង​មិន​ដាក់​ភ្នែក សូម​កុំ​បារម្ភ​ពេក​ព្រោះ​នេះ​គ្រាន់តែ​ជា​ចរិត​រលាម​របស់​បុរស​គ្រប់រូប​ប៉ុណ្ណោះ។

២.ក្រុមហ៊ុន​គាត់​គួរ​ឲ្យ​ធុញ​ពេក នៅ​កន្លែង​ធ្វើការ​ខ្លះ​មិន​សូវ​ជា​មាន​ស្រី​ៗ​ប៉ុន្មាន​ទេ ដូចនេះ​ហើយ​បើ​ទោះ​ជា​ស្រី​ៗ​នោះ​មិន​ជា​ស្អាត​ក៏​ដោយ​ក៏​ត្រូវ​បាន​បុរស​ៗ​ចោមរោម ញ៉ែងញ៉ង​ដែរ ដើម្បី​កុំ​ឱ្យ​ស្ត្រេស​ខ្លាំង​ពេក។

៣.សង្សារ​ចាស់​គាបសង្កត់​ពេក បុរស​ភាគច្រើន​សង្ឃឹម​ថា​គេ​មិន​ត្រូវ​បាន​ការ​គ្រប់គ្រង​រឹត​បន្តឹង​សេរីភាព​ពីសំណាក់​នារី​ជាទី​ស្រលាញ់​របស់​គេ​ឡើយ។ ដូចនេះ​ពេល​ខាង​ស្រី​ៗ​គាបសង្កត់​គាត់​ពេក នោះ​ពេល​គេ​ឃើញ​នារី​ម្នាក់​ទៀត​ដែល​មាន​អាកប្បកិរិយា​រមទម រួសរាយ​រាក់ទាក់ និង​ពូកែ​យល់​ចិត្ត បុរស​នោះ​នឹង​បាក់ចិត្ត​លើ​នារី​ម្នាក់​ទៀត​ភ្លាម។ ដូច្នេះ​ត្រូវ​ឲ្យ​ពេល​ផ្ទាល់​ខ្លួន និង​គោរព​ភាព​ឯកជន​របស់​ខាង​បុរស​ផង​។

៤.ជា​មនុស្ស​ចូលចិត្ត​កាមគុណ ប្រសិនបើ​នេះ​ជា​ចំណុច​មាន​នៅ​លើ​ខ្លួន​មិត្ត​ប្រុស​អ្នក គួរតែ​ប្រយ័ត្ន​ឲ្យ​មែនទែន​ទៅ ព្រោះ​បើ​គេ​ល្បួង​អ្នក​ឲ្យ​ប្រព្រឹត្ត​រឿង​លើ​គ្រែ​នេះ​មិន​បាន​ គេ​នឹង​ទៅ​រក​ស្រី​ផ្សេង​ដែល​អាច​បំពេញ​បំណង​គេ​បាន។  ប៉ុន្តែ​យក​ល្អ​គួរតែ​ឆាប់​ដក​ខ្លួន​ចេញ​ពី​ទំនាក់ទំនង​នេះ​ឲ្យ​បាន​រហ័ស ព្រោះ​បុរស​បែបនេះ​ប្រហែល​ជា​មិនមែន​មនុស្ស​ល្អ​ទេ៕