ភ្នំ​ពេញៈ​ សិក្ខាសាលា​ចែករំលែក​ចំណេះដឹង​ស្តីអំពី​ “ទុន​គំនិត​នៃ​ការ​ស្វែងយល់​ពី​សេដ្ឋកិច្ច​ ក្នុង​វិស័យ​អចលនទ្រព្យ​” ដែល​នឹង​រៀបចំឡើង​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​ ជប៉ុន​ (CJCC​) នា​ថ្ងៃទី១៨​ ខែកញ្ញា​ ឆ្នាំ២០១៩​ ចាប់ពី​ម៉ោង ៨​:០០ព្រឹក​ដល់ម៉ោង១១​:៣០​ ព្រឹក​ក្រោម​ការឧបត្ថម្ភ​ដោយ​ ក្រុមហ៊ុន​ ប៉េង​ ហួត​គ្រុប​។

សិក្ខាសាលា​នេះ​ ធ្វើឡើង​ក្នុង​គោលបំណង​ ចែករំលែក​ការយល់​ដឹង​អំពី​សេដ្ឋកិច្ច​ ជាមួយនឹង​ឱកាស​ វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​ ដោយមាន​ការចូលរួម​ពី​វាគ្មិន​ដែល​មាន​បទ​ពិសោធ​ និង​ជំនាញ​ក្នុង​វិស័យ​ សេដ្ឋកិច្ច​ និង​អចលនទ្រព្យ​ផង​ដែរ​។ ប្រធានបទ​ដែល​នឹង​លើកយក​មក​ធ្វើ​បទ​បង្ហាញ​រួមមាន​ ប្រធានបទ​ “សេដ្ឋកិច្ច​ និង​វិស័យ​អចលន​ទ្យព្យ​” និង​ “ផ្នត់គំនិត​នៃ​ការរស់នៅ​បែប​ស៊ីវិល័យ​” និង​ប្រធានបទ​សំ​ខាន់​ផ្សេង​ៗទៀត​។

វាគ្មិន​កិត្តិយស​ដែល​អញ្ជើញ​ចូលរួម​ធ្វើ​បទ​បង្ហាញ​ នា​សិក្ខាសាលា​នេះ​ រួមមាន​ លោក​ ហ៊ឹម​ សីហា​ នាយក​ផ្នែក​ស្រាវជ្រាវ​ នៃ​ក្រុមហ៊ុន​ វី​ត្រាស់​ ​និង​លោកស្រី​អាន​ សុធី​តា​ នាយិកា​គ្រប់គ្រង​ទូទៅ​ នៃ​ក្រុមហ៊ុន​ ស៊ី​ប៊ី​អអ៊ី​ ខេម​បូ​ឌា​។

សូម​កុំ​ភេ្ល​ចម​កចូលរួម​សិក្ខាសាលា​ខាងលើ​នេះ​ដោយសេរី​អោយ​បាន​គ្រប់​ៗគ្នា​ និង​ទទួលយក​វត្ថុ​អនុស្សាវរីយ៍​ ជាច្រើន​ អោយ​បាន​គ្រប់​ៗគ្នា​ណា​ ព្រោះ​កន្លែង​មានកំណត់​។

សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ​ (+855​) 98​ 938​ 666​ ​ ចុះឈ្មោះ​ចូលរួម​ដោយសេរី​ តាមរយៈ​=>​ https​://bit.ly​/2kckERB​៕

LEAVE A REPLY

Please enter your comment!
Please enter your name here