បច្ចុប្បន្ននេះវិស័យដីធ្លីក្នុងប្រទេសកម្ពុជាកំពុងតែមានកំណើនឡើងថ្លៃ នឹងមានការពុះដីឡូតិ៍ជាច្រើនកន្លែងតាមបណ្តាខេត្តនឹងជាយៗក្រុង។ ខណៈដែលមានលំហូរនៃជនជាតិចិននឹងតម្រូវការរបស់បងប្អូនខ្មែរយើងមួយចំនួនធំបានធ្វើឲ្យដីតំបន់ខ្លះមានតម្លៃថ្លៃ។ ជាក់ស្តែងដីនៅក្នុងក្រុងភ្នំពេញ ខណ្ឌខ្លះក្នុងមួយម៉ែត្រការ៉េតម្លៃចន្លោះពី ៦០០០ ដុល្លារ ទៅ ៨០០០ ដុល្លារក៏មាន។

បើយើងក្រឡែកទៅមើលតាមបណ្តាខេត្តនិងជាយក្រុងយើងសង្កេតឃើញថាមានសកម្មភាពពុះដីឡូតិ៍យ៉ាងច្រើនសន្ឋឹកសន្ឋាប់ក្នុងនោះផងដែលក៏ជាឳកាសសម្រាប់បងប្អូនខ្មែរយើងដែលមានប្រាក់ចំណូលមធ្យមគាត់អាចមានលទ្ឋភាពក្នុងការទិញដីបានដោយក្នុងនោះក្រុមហ៊ុនដែលពុះដីឡូតិ៍ទាំងអស់នោះបានផ្តល់ភាពងាយស្រួលអាចឲ្យអ្នកមានចំណូលធម្យមឬចំណូលក្រោម ៥០០ ដុល្លារអាចបង់រំលួសដោយគ្មានការប្រាក់។

តាមអ្នកជំនាញខាងវិស័យអចលនទ្រព្យក៏បានឲ្យជាយោគបល់ផងដែរថា បើអ្នកមានលទ្ឋភាពហើយអាចរកចំណូលបានគួរសមគួរតែទិញដីបង់រំលួសឬទិញបង់ផ្តាច់រឹតតែល្អព្រោះតម្លៃដីធ្លីនឹងកាន់តែកើនឡើងនៅពេលខាងមុខ ជាជាងចំណាយលុយទិញផ្ទះបង់រំលួស។ បើអ្នកមិនគិតគូពីដីធ្លីពីពេលឥលូវនេះទេ នោះទៅថ្ងៃមុខដីនឹងឡើងថ្លៃហើយបើអ្នកចង់បានដីពេលនោះក៏អ្នកត្រូវចំណាយទ្វេរគុណនៃតម្លៃដីផងដែរ។

ម៉្យាងវិញមុននឹងសម្រេចចិត្តទិញដីឬក៏វិនិយោគលើដីធ្លីអ្នកជំនាញខាងអចលនទ្រព្យទាមទារឲ្យលោកអ្នកត្រូវតែទទួលបានព័ត៌មានច្បាស់លាស់ពីម្ចាស់គម្រោងនឹងការអភិវឌ្ឍជុំវិញនោះឲ្យជាក់លាក់សិនជៀសវាងហានិភ័យទៅថ្ងៃក្រោយ។ ដីដែលអាចនឹងមានតម្លៃថ្ងៃទៅថ្ងៃក្រោយវាអាស្រ័យទៅលើកត្តាមួយចំនួនដូចជា ជាកន្លែងឬទីតាំងដែលមានចរន្តសេដ្ឋកិច្ចល្អ ជាកន្លែងទីប្រជុំជន ជាប់នឹងគម្រោងរបស់រដ្ឋ ជាពិសេសដីដែលក្បែរគម្រោងធំដែលគេគម្រោងនឹងអភិវឌ្ឍទៅថ្ងៃខាងមុខ។

អ្នកជំនាញក៏បានបន្ថែមផងដែរថាបើបានដីក្បែរតំបន់ឆ្នេរសមុទ្រទៀតរឹតតែល្អ ព្រោះដីតំបន់ឆ្នេរងាយស្រួលនឹងចំណេញ ហើយការអភិវឌ្ឍក៏ឆាប់រហ័សផងដែរ។ ព្រោះដីតំបន់ឆ្នេរជាកន្លែងដែលទាក់ទាញភ្ញៀវទេសចរណ៍ឲ្យមកលេងកម្សាន្តមិនចេះដាច់នោះទេ។

LEAVE A REPLY

Please enter your comment!
Please enter your name here