វិធី រក្សា​ខួរក្បាលអ្នក​ឲ្យ​ស្រស់ស្រាយ​រហូត អាចសាកតាមវិធីនេះបាន

0
17

អារម្មណ៍របស់មនុស្សយើងតែងតែមានការប្រែប្រួលគ្រប់ពេលបើយើងមិនចេះគ្រប់គ្រងវាឲ្យបានល្អទេ វាអាចនឹងមានផលប៉ះពាល់យ៉ាងខ្លាំងទៅនឹងអនាគតរបស់យើងមិនខាន។ការ​ប្រឈម​នឹង​ភាព​នឿយហត់​ពី​ការងារ​ប្រចាំថ្ងៃ រមែង​ធ្វើ​ឲ្យ​យើង​មានការ​ស្មុគស្មាញ និង​មិន​ជ្រះស្រឡះ​នៅក្នុង​អារម្មណ៍។

ដូច្នេះ ការ​ងាក​មករក​វិធី​ដើម្បី​ជម្រះ​នូវ​អារម្មណ៍​ដែល​តប់ប្រមល់ ឲ្យ​ប្រែជា​ស្រឡះ ទើប​ជាការ​ប្រសើរ​ចំពោះ​សុខភាព នឹង​សុពលភាព​ខួរក្បាល​របស់​អ្នក។

១-ការទទួល​ទាន​ទឹក ជាធម្មតា ខួរក្បាល​ចាំបាច់​ត្រូវការ​ជាតិ​ទឹក ឲ្យ​បាន៨៥% ដូច្នេះ បើសិនជា​ជាតិ​ទឹក​មាន​តិចតួច​ពេក នឹង​បណ្តាល​ឲ្យ​ខួរក្បាល​បញ្ជូន​ព័ត៌មាន​មិនបាន​រហ័ស ជាហេតុ​អាចធ្វើ​ឲ្យ​អ្នក​ក្លាយជា​មនុស្ស​យឺត​យាវ ឬ​គិត​អ្វី​មិន​ចេញ។

២-ទទួលទាន​ជាតិ​ខ្លាញ់អ្នក គួរ​ជ្រើសរើស​នូវ​ប្រភេទ​អាហារ សម្បូរ​ជាតិ​ខ្លាញ់​ដែលមាន​នៅក្នុង​ត្រី ព្រោះ​អាហារ​ប្រភេទ​នេះ នឹង​ជួយ​ជួសជុល​ផ្នែក​សឹ​ល​រេច​រិល​របស់​សាច់ដុំ​ខួរក្បាល​ឲ្យ​ភ្លឺ​ថ្លា និង​ដំណើរការ​បានល្អ។

៣-ការ​សមាធិ រៀងរាល់​ព្រឹក ក្រោកពីដំណេក ឬ​ពេល​ល្ងាច​មុនពេល​ចូល​ដំណេក អ្នក​គួរ​ចំណាយពេល​ឲ្យ​បាន១០ទៅ១៥នាទី ដើម្បី​អង្គុយ​សមាធិ ។ ចូរ​អ្នក​សាកល្បង​នូវ​វិធី​នេះ ធានាថា អារម្មណ៍​អ្នកនឹង​ធូរស្បើយ ហើយ​ភាពស្មុគស្មាញ​ទាំងអស់នេះ នឹង​រសាយ​បាត់​ចេញពី​ខ្លួន​របស់​អ្នកជា​ពុំខាន៕ អ្នកអាចសាកល្បងបានតាមវិធីខាងលើនេះ!

LEAVE A REPLY

Please enter your comment!
Please enter your name here