Thursday, January 27, 2022
Homeព័ត៌មានសិល្បៈព្រាប សុវត្ថិ នៅតែពោលពាក្យពេញចិតុ្តមាស សុខសោភាដោយសារតែ...

ព្រាប សុវត្ថិ នៅតែពោលពាក្យពេញចិតុ្តមាស សុខសោភាដោយសារតែ…

~

~

~

ភ្នំពេញ៖ព្រាប សុវត្ថិ បានអាកខានធ្វើជាដៃគូចម្រៀងរបស់មាស សុខសោភា ក្រោយតារា​ចម្រៀង​សំនៀងផ្អែមរូប​នេះបាន​ចូលរាម ដោយមើលរំលងGalaxy។យ៉ាងណាក្នុងថ្ងៃឆ្លង ឆ្នាំសកល(Countdown )២០២១ ឈានចូល២០២២ កាលពីពេល​ថ្មីៗ​នេះព្រាប សុវត្ថិ បាន ច្រៀងសម្ដែងរួមគ្នាជាមួយមាស សុខសោភា លើឆាកតន្ត្រីនៅCtn ហើយអ្នកទាំង២ពិតជា​យល់ចិត្តគ្នា​ល្អទាំង​សម្ថភាព​និងការសម្ដែងទើបធ្វើឲ្យទស្សនិកជន​ភាគច្រើននៅតែចាត់ទុកថា​ព្រាប សុវត្ថិ-មាស សុខសោភា គឺជាតួឯក​ដែលសាកសមគ្នាបំផុត។

~

~

មាស សុខសោភា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាទោះជានាងមិន​ដែលច្រៀងរួម​ផលិត​កម្ម​ជាមួយលោកព្រាប សុវត្ថិ មែន ប៉ុន្ដែធ្លាប់ច្រៀងតាមបណ្ដារកម្មវិធីផ្សេងៗ​ជាច្រើន​ជាមួយគ្នាមកហើយ។តារារាម រូបនេះក៍បានឲ្យដឹងថាលោកព្រាប សុវត្ថិ ថាចង់ចេញ​ចម្រៀង​ឆ្លង​ឆ្លើយ​ជាមួយនាងហើយទោះជាមិនបានច្រៀងនៅផលិតកម្មជាមួយគ្នា ច្រៀងចេញតែនៅ​លើ​ផេក​​ឬយូធូបក៍បានដែរ។សោភា ក៍បានឲ្យដឹងថានាងពិតជារីករាយនិងពេញចិត្តក្នុងការ​ច្រៀង​ជាមួយរៀមច្បងរូបនេះខ្លាំងណាស់ តែកន្លងមកGalaxy មិនដែលទាក់ទងមកនាង​ម្ដង​ណា​ឡើយ។

~

~

~

លោកព្រាប សុវត្ថិ ដែលឈានចូលវ័យ៤៧ឆ្នាំទៅហើយនោះគឺនៅតែមាន​រូបរាងសង្ហារ​មិនចាស់ទៅតាមវ័យនោះទេ ខណៈ​ដែល​កូនកំលោះទាំង៣របស់លោកធំឡើង​ស្រាងទន្ទឹម​ឪ។គេកត់សម្គាល់ដែរថាទោះជាព្រាប សុវត្ថិ ទៅឈជើងនៅGalaxyរយៈពេល​ជាង១ឆ្នាំក្ដី ប៉ុន្ដែតាមបណ្ដារកម្មវិធីមួយចំនួនលោកនៅ​តែយកបទល្បីៗបំផុតនៅហង្សមាស​របស់លោក​ទៅ​ច្រៀង​ហើយសន្ទុះគាំទ្រគឺនៅតែមិនថមថយនោះទេ។ចំពោះFanលោកព្រាប សុវត្ថិ ថែមទាំងចង់ឃើញ​កំពូលតារា​ចម្រៀងរូប​នេះ​ក្លាយទៅជាដៃគូរបស់មាស សុខសោភា បន្ថែមពីលើនាងតន់ ច័ន្ទសីម៉ា ទៀតផង។ប៉ុន្ដែគូរឲ្យស្ដាយរឿងនេះនៅតែ​មិនអាចទៅ​រួចឡើយ​ព្រោះព្រាប សុវត្ថិ នៅសល់កុងត្រារយៈពេលជិត៤ឆ្នាំទៀតជាមួយGalaxy​ក្នុងតំណាក់​កាល​កុងត្រាលើកទី១ ខណៈ​ដែល​ផលិតកម្មចាយលុយធំនេះចង់កុងត្រា​ជាមួយអតីតតារា​ហង្ស​មាស​រូបនេះថែម១០ឆ្នាំទៀតពោលគឺដល់ឆ្នាំ២០៣៥ ឯណ្ណោះ​ដែលពេលនោះព្រាប សុវត្ថិ នឹងមានអាយុ៦១ឆ្នាំឯណ្ណោះ។ចំពោះមាស សុខសោភា វិញតាមព័តមានថានាងបានត​កុងត្រា​ថ្មីជា​មួយរាម ទៅហើយព្រោះកុងត្រាតំណាក់កាលដំបូងរបស់នាងត្រូវ​អស់សុពលភាពនៅ​ចុងខែ​កុម្ភៈឆ្នាំ២០២២ ខាងមុខនេះ។សុខសោភា បានតាំងចិត្តនិងដាក់ផែនការណ៍ថាសម្រាប់​ឆ្នាំ​២០​២២ នេះនាងនឹងបញ្ចេញ​ស្ទីលច្រៀងសម្ដែង​ឲ្យប្លែកជាង​ពេល​ណាទាំងអស់នៅរាម ដែល​ការ​ប្រកាសបែបនេះគឺប្រាកដណាស់ថាសុខសោភា គ្មានបំណងប្ដូរផលិតកម្មឆាប់ៗ​នោះ​ទេ ហើ​យ​នាងនៅតែទុកចិត្តរាម បើទោះជាអំឡុងពេលនាងច្រៀងនៅរាម រយៈពេលជិត១ឆ្នាំ​មកនេះ​នាងនៅតែមិនទាន់​មាន​បទ​ចម្រៀង​ផ្ទុះខ្លាំងដូចមុនក្ដី។

~

~

~

សូមរំលឹកថាអំឡុងពេលដែលព្រាប សុវត្ថិ ច្រៀងសម្ដែងនៅហង្សមាសនោះលោក​មានដៃគូជាច្រើនដែលត្រូវផ្លាស់ប្ដូរ​ទើប​ធ្វើឲ្យសកម្មភាពសិល្បៈរបស់លោករស់រវើកគ្រប់ពេលព្រោះជុំវិញខ្លួនសប្បូរទៅដោយបុប្ផាចម្រុះព័ណ។ព្រាប សុវត្ថិ ធ្លាប់​ច្រៀង​ដៃគូជាមួយអ្នក​ស្រីហ៊ឹម ស៊ីវន,ម៉េង កែវពេជ្ជតា,អ្ននាងគឹម លក្ខិណា,ពេជ្រ សោភា ,ឱក សុគន្ធកញ្ញា និង​សុគន្ធ និសា ជាដើម។ប៉ុន្ដែពេលទៅដល់Galaxy ព្រាប សុវត្ថិ មានដៃគូតែម្នាក់គត់នោះ​គឺ​នាង​តន់ ច័ន្ទសីម៉ា ដែលការចាប់ដៃគ្នានេះធ្វើឲ្យស្រីក្មេងសីម៉ា ឡើងកូដ​ដល់កំពូល ក្រោយពីពេជ្រ សោភា និងមាស សុខសោភា ប្រកែកទៅGalaxy។​យ៉ាងណាបើ​ទោះជាព្រាប សុវត្ថិ មិន​ទាន់​​រក​បានដៃគូដ៍សាកសមបំផុតទាំងសម្ថភាព និងវ័យនៅGalaxyក្ដី ប៉ុន្ដែអ្នកជំនាញសិល្បៈបាន​លើកឡើងថាពេលនេះព្រាប សុវត្ថិ មិនទាន់ធ្លាក់ចុះនោះទេ​ក្រោយ​ចេញពីហង្សមាស ចូល​Galaxy។អតីតតារាចម្រៀងហង្សមាសលោកនូ ស៊ឹប បាន​យល់​ឃើញថាតារាចម្រៀង​វ័យ​ក្មេងៗនាយុគសម័យថ្មីនេះមានសម្ថភាពមិនធម្មតាឡើយ អីចឹង​លោក​យល់ថាការដែលព្រាប សុវត្ថិ ចាប់ដៃជាមួយតន់ ច័ន្ទសីម៉ា នោះគឺអត់បញ្ហារចោទទេ ។ប៉ុន្ដែលោកថាអ្នក​ដែលចំ​ណេ​ញ​ពីការចាប់ដៃគូនោះគឺច័ន្ទសីម៉ា ។

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine

Most Popular

Recent Comments