វីរៈ និច ដូរឡានទំនើបតម្លៃកប់ហ្មង

0
30

(ភ្នំពេញ)៖ តារាចម្រៀងស្រីដែលជ្រកក្រោមដំបូលផលិតកម្មសាន់ដេ កញ្ញា វីរៈ និច បច្ចុប្បន្ននេះកំពុងតែទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រជាច្រើន ជាពិសេសក្បាច់រាំនឹងការស្លៀកពាក់របស់នាងតែម្តង។

ក្រោយពីមានឈ្មោះល្បីក្នុងសិល្បៈកញ្ញា វីរៈ និច ក៏មមារញឹកខ្លាំងណាស់ដែរក្នុងការចុះទៅច្រៀងតាមបណ្តាខេត្ត ដែលធ្វើឲ្យនាងកាន់តែរកប្រាក់ចំណូលបានយ៉ាងច្រើន។ ដូចដែលយើងបានដឹងហើយថា វីរៈ និច ជាដៃគូចម្រៀងដ៏សក្តិសមជាមួយនឹងនាយ ចឺម ការចាប់ដៃគូឡើងឆាកច្រៀងម្តងៗជាមួយនាយ ចឺម បានធ្វើឲ្យប្រិយមិត្តជាច្រើនហ៊ោរកញ្ចៀវកងរំពងពេញមុខឆាកតែម្តង។

ដោយឡែកខណៈដែលកំពុងតែរកបានប្រាក់ចំណូលច្រើនគួរសម វីរៈ និច ថ្មីៗនេះបានទិញរថយន្តថ្មីមួយម៉ាក់ Tundra ហើយតម្លៃវិញក៏ថ្លៃគួរសមដែរ។ តាមប្រភពដែលជិតដិតនឹង វីរៈ និច បានបង្ហើបឲ្យដឹងថានេះជាញើសឈាមផ្ទាល់ខ្លួនរបស់នាងដែលខំសន្សំ ហើយការប្តូររថយន្តនេះក៏ជាការលើកទឹកចិត្តដល់ខ្លួននាងផ្ទាល់ផងដែរ ដែលខំតស៊ូជម្នះរហូតមានឈ្មោះល្បីមកដល់ថ្ងៃនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here