(មានវីដេអូ)៖ ឱ!! កោះកុងអង្លង់សម្រស់អើយ អ្នកស្អាតពេកហើយ ឆ្នេរនេសាទជាតំបន់លំហែកាយដែលកំពុងតែល្បី

0
42

គួរឆ្លៀតពេលទៅលេងម្តង! ឆ្នេរភូមិនេសាទគឺជាតំបន់លំហែកាយមួយ ដែលមានសម្រស់ធម្មជាតិដ៏ស្រស់បំព្រង និងមានឆ្នេរសមុទ្រសម្រាប់ភ្ញៀវទេសចរងូតទឹក និងសម្រាកកាយផងដែរ។នៅពេលបានមកដល់ឆ្នេរភូមិនេសាទ ភ្ញៀវទេសចរជាតិ និងអន្តរជាតិអាចទៅលេង លើខ្សាច់សស្អាត មាន ដើមដូងដុះខ្លះទេរ ខ្លះត្រង់ និងអាចទស្សនាសម្រស់ ព្រះសុរិយាអស្តង្គត និងរលកសមុទ្រព្រិចៗ គួរឲ្យចង់គយគន់មិនជិនណាយ។ ពិសេសជាងនេះទៅទៀត យើងក៏អាចស្នាក់នៅ និងកុម្ម៉ង់អាហារ ភេសជ្ជៈផ្សេងៗ ញុំាជាលក្ខណៈគ្រួសារ មិត្តភក្តិ ប្រកបទៅដោយភាពរ៉ូម៉ែនទិកនៅប្របមាត់ឆ្នេរ នេសាទផងដែរ។

ដោយសារតែនៅឆ្នេរភូមិនេសាទមានលក្ខណៈអំណោយផលពីធម្មជាតិបូករួម នឹងការយល់ដឹងរបស់ប្រជាជនចូលរួមថែរក្សាអនាម័យបរិស្ថានបានស្អាតផងនោះ បានធ្វើឲ្យឆ្នេរភូមិនេសាទកាន់តែមានសម្រស់ទ្វេឡើង ដើម្បីបង្អួតក្រសែភ្នែកភ្ញៀវ ទេសចរជាតិ និងអន្តរជាតិ។ ប្រសិនបើយើងសង្កេតមើលទៅឆ្នេរសមុទ្រនៅតំបន់ឆ្នេរភូមិនេសាទដែលមានប្រវែងប្រមាណជាង២០០ម៉ែត្រវិញនោះឃើញមានភ្ញៀវទេសចរយ៉ាងច្រើនកុះករ កំពុងតែនាំគ្នាងូតទឹកសមុទ្រលេងកម្សាន្ត។ចំណែកនៅតាមមាត់សមុទ្រ ដែលមាន ឆ្នេរខ្សាច់ដ៏ស្អាតវិញនោះ ឃើញមានដើមដូងយ៉ាងច្រើនស្អេកស្កះគួរឲ្យគយគន់ ក្រៃលែង។

ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុងលោក ឃិន សានិត និយាយថា សម្រាប់ការ ធ្វើដំណើរទស្សនាចរណ៍របស់លោកអ្នកមកកាន់តំបន់ឆ្នេរភូមិនេសាទនេះ គឺ ប្រាកដណាស់នឹងទទួលបាននូវភាពស្រស់ថ្លាសប្បាយ រីករាយជាក់ជាមិនខាន។ ហើយអ្វីដែលវារឹតតែគួរឲ្យអស្ចារ្យសម្រាប់ចំណី ចក្ខុរបស់អ្នកទេសចរទៀតនោះ គឺការគយគន់ទេសភាពរួមនៃតំបន់ឆ្នេរភូមិនេសាទនេះតែម្តង។លោកនិយាយបន្តថា ក្រោមបរិយាកាសដ៏សែនមនោរម្យ ដែលប្រមូលផ្តុំដោយធម្មជាតិបែបនេះ គេសង្កេតឃើញពីមួយថ្ងៃទៅមួយថ្ងៃតែងតែមានអ្នកទេសចរជាតិ និងអន្តរជាតិ ជាក្រុមៗបានមកលេងកម្សាន្តនិងស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធនៅឆ្នេរភូមិនេសាទនេះ។

លោក ឃិន សានិត និយាយឲ្យដឹងបន្ថែមថាតំបន់ឆ្នេរភូមិនេសាទ បន្ទាប់ពីមាន ទឹកសមុទ្រស្អាត ឆ្នេរខ្សាច់ល្អ រួមទាំងបរិស្ថានធម្មជាតិស្រស់បំព្រងនោះ ក៏មានសេវា បម្រើជូនការកំសាន្តយ៉ាងសម្បូរបែប រួមទាំងម្ហូបអាហារ ដែលបានធ្វើឲ្យដំណើរ កម្សាន្តរបស់លោកអ្នកមានភាពងាយស្រួល និងមានអនុស្សាវរីយ៍មិនអាចបំភ្លេច បានឡើយ។ តំបន់ទេសចរណ៍ឆ្នេរនេសាទ ស្ថិតនៅក្នុងទឹកដីភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ដែលមានចម្ងាយប្រមាណជាង២០ គីឡូម៉ែត្រពីផ្លូវជាតិលេខ៤៨ ដែលទើបតែជួសជុលយ៉ាងស្អាត៕ រីករាយដំណើរកំសាន្តនៅចុងសប្ដាហ៍កុំភ្លេចឆ្នេរនេសាទ។

Vlog ភូមិនេសាទ ឆ្នេរនេសាទ(កោះកុង) 20/04/2019

Vlog ភូមិនេសាទ ឆ្នេរនេសាទ 20/04/2019 កោះកុង

Gepostet von Sovann Official am Sonntag, 21. April 2019

LEAVE A REPLY

Please enter your comment!
Please enter your name here