ក្តៅៗពលករនៅកូរ៉េម្នាក់ បានទម្លាយនូវវីដេអូ ទំនាស់នៅព្រលានយន្តហោះ ដែលលោកឧកញ៉ា ឡេង ណាវ៉ាត្រា បានយារដៃបំរុងវាយទៅលើបុរសជាពលករ (មានវីដេអូ)

0
39

កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ មានរឿងរ៉ាវដ៏កក្រើតមួយពេញក្នុងបណ្ដាញសង្គមហ្វេសប៊ុកមួយ បានកើតឡើង ដោយតាមរយៈគេហទំព័រ ហ្វេសប៊ុកមួយ ដែលមានឈ្មោះ Bun Hoeun Sanh បានធ្វើការអះអាងយ៉ាងដូច្នេះថា៖”ព្រឹកមិញ នៅព្រលានយន្ត
ហោះប្រទេសកូរ៉េ តារានិងឧកញ្ញាមួយក្រុម បានមករករឿងយើង ហើយលោកឧកញ្ញាម្នាក់នេះលោតមកវាយយើង។ បន្តិចទៀត ខ្ញុំនឹងបញ្ចេញវីដេអូនេះ”។

ជុំវិញករណីខាងលើនេះ ក៏មានអ្នកបញ្ចេញមតិម្នាក់ ដែលបានអះអាងថាខ្លួន បានឃើញហេតុការណ៏ខាងលើនេះបានលើកឡើងថា៖”ជម្លោះនេះ គឺបណ្ដាលមកពីក្រុមលោកឧកញ៉ា និងក្រុមតារាទាំងនោះទៅចាក់ភ្លេង រាំរែកនៅក្នុងព្រលានយន្តហោះ”។ ប៉ុន្ដែបើយើងក្រឡែកទៅមើលលើវីដេអូវិញ គឺយើងសង្កេតឃើញថា ក្រុមបុរសខ្មែរ ប៉ុន្មាននាក់នោះ គឺបានថតសកម្មភាពរបស់ក្រុមលោកឧកញ៉ាឡេង ណាវ៉ាត្រា ដែលមើលទៅដូចជាបង្ហាញចេតនារករឿងគេមុនដូច្នេះ។

យោងតាមរយៈម្ចាស់គណនី ហ្វេសប៊ុកខាងលើ ដដែលបានបង្ហាញទិដ្ឋភាពវីដេអូហើយ ដោយនៅក្នុងនោះម្ចាស់គណនីរូបនេះ បានសរសេរយ៉ាងដូច្នេះថា៖”(ពីព្រលានយន្តហោះកូរ៉េ ពេលព្រឹក) តាមជើងយន្តហោះជាមួយគ្នា ខ្ញុំ និងក្រុមការងារបានចេញដំណើរពីព្រលានយន្តហោះភ្នំពេញ ទៅប្រលានយន្តម៉ាឡេស៊ី (កូឡាឡាំពួ) រួចបន្តដំណើរតាមជើងយន្តហោះម៉ាឡេស៊ី ទៅកាន់ប្រទេសកូរ៉េ ដូចទៅនឹងក្រុមតារាមួយក្រុម រួមទាំងឧកញ្ញាម្នាក់ផងដែរដែលនៅក្នុងក្រុមជាមួយតារានោះ។ ប្រភព៖ Pressnews

(ពីព្រលានយន្តហោះកូរ៉េ ពេលព្រឹក)តាមជើងយន្តហោះជាមួយគ្នា ខ្ញុំ និងក្រុមការងារបានចេញដំណើរពីព្រលានយន្តហោះភ្នំពេញ ទៅប្រលានយន្តម៉ាឡេស៊ី (កូឡាឡាំពួ) រួចបន្តដំណើរតាមជើងយន្តហោះម៉ាឡេស៊ី ទៅកាន់ប្រទេសកូរ៉េ ដូចទៅនឹងក្រុមតារាមួយក្រុម រួមទាំងឧកញ្ញាម្នាក់ផងដែរដែលនៅក្នុងក្រុមជាមួយតារានោះ។ មកដល់ព្រលានយន្តហោះម៉ាឡេ ខ្ញុំនឹងក្រុមការងារ ដើរយ៉ាងស្ងៀមស្ងាត់ និងមានរបៀបរបប ចំណែកក្រុមតារា និងឧកញ្ញានោះ ដើរបណ្តើរ ចាក់បាស់រាំបណ្តើរ មិនថាក្រៅជណ្តើរយន្ត លើជណ្តើរយន្ត ក្នុងព្រលានយន្តម៉ាឡេស៊ី ចាក់បាស់តម្លង់ និងរាំមិនចេះខ្មាស់គេ មិនគោរពដល់ភ្ញៀវដទៃទៀត។ វីដេអូដែលខ្ញុំថតបាន រួចបានបង្ហោះកាលពីយប់មិញ គឺក្រុមតារានោះ ចាក់បាស់រាំច្រៀង នៅកន្លែងផ្លូវដើរ និងជាកន្លែងដែលគេសម្រាក រង់ចាំស្តាប់ដំណឹងពីការប្រកាសរបស់មន្ត្រីធ្វើការក្នុងព្រលាន។ សកម្មភាពរាំច្រៀង តួយ៉ាងនៅកន្លែងព្រលានយន្តហោះ ជាសកម្មភាពអសីលធម៌ មិនចេះខ្លាចចិត្តអ្នកដទៃដែលគេចង់សម្រាកបន្ទាប់ពីហត់នឿយក្រោយចុះពីយន្តហោះ ម្យ៉ាងទៀតវាបានទាញតម្លៃជនជាតិខ្មែរឱ្យធ្លាក់ចុះ តាមរយៈសកម្មភាពអសីលធម៌របស់តារាទាំងនោះ រួមទាំងលោកឧកញ្ញានោះផងដែលរាំប្រកាច់ប្រកិនពេញផ្លូវដើរ។វីដេអូខាងក្រោមនេះ ខ្ញុំមិនបកស្រាយទៀតទេ ចុចមើលទៅ តែខ្ញុំគ្រាន់តែចង់ប្រាប់ថា ពួកគេដូចជាដាក់ម៉ូគ្នាអញ្ចឹង ឡេង ណាវ៉ាត់ត្រា ចូលមករកវាយខ្ញុំ គ្នាវានៅក្បែរខ្ញុំចាប់កញ្ឆក់ទូរសព្ទដៃរបស់ខ្ញុំបិទចោល ក្នុងបំណងមិនចង់ឱ្យខ្ញុំថតជាប់សកម្មភាព វាលោតមកវាយខ្ញុំ។ ក្នុងវីដេនេះ ខ្ញុំបានកាត់តដូរប្លង់ពីCameraសមាជិកខ្ញុំ ត្រង់កន្លែងឡេង ណាវ៉ាត់ត្រាវាលោតមកវាយ ហើយគ្នាវាកញ្ឆក់ទូរសព្ទខ្ញុំបិទចោល។

Gepostet von Bun Hoeun Sanh am Mittwoch, 11. September 2019

LEAVE A REPLY

Please enter your comment!
Please enter your name here